លោក Trump ប្រកាសពីដំណើរទស្សនកិច្ចអាស៊ីនៅចុងខែនេះ រួមទាំងម៉ាឡេស៊ី និងជប៉ុន

2025/10/21 04:44:39 pm        125

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២០ តុលា) បានប្រកាសជាផ្លូវការនូវដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់លោកទៅកាន់តំបន់អាស៊ី នៅចុងខែតុលានេះ។ ថ្លែងប្រាប់អ្នកយកព័ត៌មានពេលជួបនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Trump បានលើកឡើងថា "លោកនឹងនៅម៉ាឡេស៊ី ជប៉ុន ហើយនិងប្រទេសមួយចំនួនទៀត"។

ជាដំបូង លោក Trump នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន នៅម៉ាឡេស៊ី ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ខាងមុខ។ បន្ទាប់មក លោកត្រូវបានរំពឹងថានឹងឈប់សំចតនៅជប៉ុន ក្នុងថ្ងៃចន្ទ ទី២៧ ខែតុលា រយៈពេលប្រហែលជា ៣បីថ្ងៃ។ បន្ថែមពីលើការជួបជាមួយមេដឹកនាំថ្មីរបស់ជប៉ុន លោកគ្រោងថ្លែងសុន្ទរកថាទៅកាន់បុគ្គលិកបម្រើការរបស់អាមេរិក នៅមូលដ្ឋានទ័ពជើងទឹកអាមេរិក ក្នុងទីក្រុង Yokosuka ជិតទីក្រុងតូក្យូ។

បន្ទាប់មកទៀត ប្រធានាធិបតីអាមេរិករូបនេះ នឹងទៅកាន់កូរ៉េខាងត្បូង ខណៈប្រទេសនេះធ្វើជាម្ចាស់ផ្ទះនៃជំនួបកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC ដែលប្រមូលផ្តុំនៅចុងខែនេះ។ យ៉ាងណាមិញ នៅតែមានអាថ៌កំបាំងជាច្រើនជុំវិញដំណើររបស់លោក Trump ដោយសារមិនមានការប្រកាសជាផ្លូវការពីសេតវិមានឡើយ ជាពិសេសទៅលើរបៀបវារៈ។

ទស្សនកិច្ចនេះជាដំណើរលើកដំបូងហើយរបស់លោក Trump ទៅអាស៊ី ចាប់តាំងពីត្រឡប់ទៅកាន់តំណែងវិញមក។ លោកស្រី Anna Kelly អ្នកនាំពាក្យរបស់ប្រធានាធិបតីអាមេរិករូបនេះ បានឆ្លើយតបទៅនឹងសំណួរជាច្រើនពីផែនការទស្សនកិច្ចនេះថា "លោកនឹងចូលរួមក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍នានានៅអាស៊ី ដែលនឹងនាំមកនូវកិច្ចព្រមព្រៀងដ៏អស្ចារ្យជាច្រើនសម្រាប់សហរដ្ឋអាមេរិក"៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        1
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        17
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm