កងយោធពល​ខេមរភូមិន្ទ​ចង់​ឈ្នះ​ចិត្ត​អ្នកគាំទ្រ​ជាង​ជើងឯក​

2022/02/08 05:28:57 pm        412

​បាល់ទាត់៖ លោក ខូវ ឆាយ អគ្គលេខាធិការ​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បាន​គោលការណ៍​ចម្បង​របស់​ក្លិបមិន​មែន​ចង់បាន​ជើងឯក ឬ​ឈ្នះ​គ្រប់ការ​ប្រកួត​នោះទេ តែ​ក្លិប​ចង់​ឈ្នះ​ចិត្ត​អ្នកគាំទ្រ​ច្រើនជាង តាមរយៈ​ជំរុញ​ឲ្យ​កីឡាករ​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ប្រកបដោយ​សុជីវធម៌ និង​មាន​វិជ្ជាជីវៈក្នុងនាម​កីឡាករ​អាជីព។​

​លោក​បាន​ថ្លែង​ត្រង់ៗ​បែបនេះទៅកាន់​ក្រុមការងារ​គ្រូ និង​កីឡាករក្នុងឱកាស​ជប់លៀង​ត្រៀម​រដូវ​កាល​ថ្មី ពិសេស​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២ ដែល​នឹង​ចូលមក​ដល់​នា​ដើមខែ​មីនា​ខាងមុខ។ កម្មវិធី​នេះរៀបចំ​ដោយ​លោក ស៊ុ​ផា​ឆ័យ វីរៈ​ភូ​ជ​ង្គ​ ប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​ទ្រទ្រង់​សមាគមនៅ​សណ្ឋាគារ​សូ​ហ្វី​តែ​លកាលពី​ល្ងាច​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ។​ ​អគ្គលេខាធិការ​ក្លិប​ដដែល​បាន​គូសបញ្ជាក់ថា អ្វីដែល​ថ្នាក់ដឹកនាំ​ចង់បានមិន​ផ្ដោត ១០០% លើ​ការ​ឈ្នះ​ជើងឯក​នោះទេ ព្រោះ​កីឡា​តែងមាន​ឈ្នះ​-​ចាញ់ តែ​អ្វីដែល​ជាគោលការណ៍​សំខាន់​របស់​ក្លិបគឺ​ត្រូវការ​ឈ្នះ​ចិត្ត​អ្នកគាំទ្រ លេង​ដោយ​សុជីវធម៌ Fair-Play និង​ប្រកាន់​ភ្ជាប់​នូវ​សីលធម៌​ជា​អ្នកកីឡា ដើម្បី​ក្លាយជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ ក្នុងនាម​ក្រុម​តំណាង​ឲ្យ​កងយោធពល​ខេមរភូមិន្ទ។​

​លោក ខូវ ឆាយ បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​កីឡាករ​ខិតខំ​អស់ពី​សមត្ថភាព លេង​ដោយ​ត្រឹមត្រូវមិន​បង្ក​ហិង្សា នោះលោក​មាន​សុទិដ្ឋិនិយម​ថា លទ្ធផល​ទទួលបាន​ក៏​នឹង​គាប់ប្រសើរ​ផងដែរ ពិសេស​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​របស់​ក្លិប ក្នុង​រដូវ​កាល​ថ្មីឆ្នាំ​២០២២ នេះ ដែល​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បានកំណត់​ទិសដៅ​ស្វែងរក​ចំណាត់ថ្នាក់ Top-4 ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        140
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        151
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm