បារាំង៖ លោក Zelenskyy នឹងចូលរួមកិច្ចប្រជុំសម្ព័ន្ធមិត្តអ៊ុយក្រែន នៅអង់គ្លេស ក្នុងថ្ងៃសុក្រសប្ដាហ៍នេះ

2025/10/21 07:47:00 pm        134

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃចន្ទ (២០ តុលា) ថា លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នឹងទៅចូលរួមកិច្ចប្រជុំនៃសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដែលត្រូវគេស្គាល់ថាជា "សម្ព័ន្ធនៃឆន្ទៈ" ក្នុងទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស នៅថ្ងៃសុក្រ ទី២៤ ខែតុលា សប្ដាហ៍នេះ ខណៈទីក្រុងគីវ ព្យាយាមកៀងគរការគាំទ្រក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។

ថ្លែងទៅកាន់អ្នកកាសែតនៅប្រទេសស្លូវេនី លោក Macron បាននិយាយថា "ថ្ងៃសុក្រនេះ សម្ព័ន្ធមិត្តនឹងមានកិច្ចប្រជុំរបស់ក្រុមចម្រុះនៃឆន្ទៈ - ទាំងតាមអនឡាញ និងដោយផ្ទាល់ - នៅក្នុងទីក្រុងឡុងដ្រ៍ ហើយលោកប្រធានាធិបតី Zelenskiy ក៏នឹងនៅទីនោះផងដែរ"។

ក្រុមដែលគេហៅថា “សម្ព័ន្ធនៃឆន្ទៈ” ដែលបានបង្កើតឡើងរួមគ្នាដោយបារាំង និងអង់គ្លេសកាលពីខែកុម្ភៈ បានជួបពិភាក្សាជាច្រើនខែក្នុងកម្រិតផ្សេងៗ ដើម្បីព្យាយាមកំណត់ផែនការសម្រាប់វិធីសាស្រ្តដែលពួកគេអាចរួមចំណែកបានផ្នែកយោធាសម្រាប់ទីក្រុងគីវ ហើយដើម្បីរារាំងរុស្ស៊ី ពីការវាយប្រហារអ៊ុយក្រែនម្តងទៀត នៅពេលមានបទឈប់បាញ់ចុងក្រោយ។

កាលពីថ្ងៃចន្ទកន្លងទៅ លោក Zelenskyy បានហៅកិច្ចប្រជុំរបស់លោកកាលពីសប្តាហ៍មុនជាមួយលោកប្រធានាធិបតី Donald Trump ថាជាជោគជ័យណាស់ ដែលបានផ្តល់នូវវឌ្ឍនភាពក្នុងការទទួលបានប្រព័ន្ធការពារដែនអាកាសថ្មី ប៉ុន្តែកាងអះអាងនេះបានផ្ទុយពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលនិយាយថា លោក Trump បានប្រើពាក្យធ្ងន់ៗ នៅក្នុងជំនួបសេតវិមានដ៏តានតឹងមួយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        78
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        111
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm