អឺរ៉ុប​ប្រឈម​នឹង​ពេលវេលា​គ្រោះថ្នាក់​បំផុតជុំវិញ​ភាព​តានតឹង​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​

2022/02/08 05:38:48 pm        472

​អឺរ៉ុប៖ ប្រធាន​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុបលោក Josep Borrell បាន​និយាយ​ថា សហភាព​អឺរ៉ុប​កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ខ្លួន​ចាប់​តាំងពី​សង្គ្រាមត្រជាក់​មក ស្រប​ពេល​មាន​ក្ដីបារម្ភ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន។ លោក Borrell បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា យើង​កំពុង​នៅមាន​ជីវិត​នៅឡើយ តាម​ការយល់ឃើញ​របស់​ខ្ញុំ ពេលនេះ​ជា​ពេលវេលា​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​សន្តិសុខ​នៅ​ក្នុង​តំបន់​អឺរ៉ុប ចាប់​តាំងពី​សង្គ្រាម​ត្រជាក់​បាន​បញ្ចប់​ទៅ​។

ការ​អត្ថាធិប្បាយ​របស់​លោក​មាន​ឡើង ខណៈ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ប្រាប់​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ថា លោក​នៅ​តែ​មាន​បំណង​បញ្ចៀស​ការ​ផ្ទុះ​សង្គ្រាម ​និង​កសាង​ទំនុក​ចិត្តអំឡុង​ការ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Moscow​។ ​ដំណើរ​ពេលនេះធ្វើ​ឲ្យលោក Macron ក្លាយ​ជា​មេដឹកនាំ​ជាន់ខ្ពស់​ដំបូង​របស់​លោក​ខាងលិច ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Moscow ចាប់តាំងពី​រុស្ស៊ីចាប់ផ្ដើម​ប្រមូលផ្ដុំ​កងទ័ព​ទ្រង់ទ្រាយ​ធំ ​នៅ​តាម​ព្រំដែន​ជាប់​ជាមួយ​អ៊ុយ​ក្រែ​ន​។ ​លោក Macron ដែល​ត្រូវ​គេ​រំពឹងថា​នឹង​ស្វែងរក​គាំទ្រ​ ដើម្បី​ជាប់ឆ្នោត​ជាថ្មី​ម្ដងទៀត​នៅ​ខែ​មេសា បាន​ប្រកាន់​ជំហរ​ជា​អ្នក​សម្របសម្រួល​ដ៏​មាន​សក្ដានុពលលើ​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន ​ដោយ​ទីក្រុង Paris បង្ហាញ​មន្ទិល​អំពី​ការ​ព្យាករណ៍​របស់​ក្រុង Washington និងបណ្ដា​មេដឹកនាំ​លោក​ខាងលិចដែល​ថា ការវាយប្រហារ​របស់​រុស្ស៊ី​អាច​នឹង​កើតមាន​។

យ៉ាង​ក៏ដោយមេដឹកនាំ​បារាំង​រូប​នេះបាន​ប្រាប់​លោកប្រធានាធិបតីរុស្ស៊ីថា​ លោក​កំពុង​ស្វែងរក​ការ​ឆ្លើយ​តប​ប្រកបដោយ​សារសំខាន់ ដែល​ជា​សកម្មភាព​ដ៏​ជាក់លាក់​អនុញ្ញាត​ឲ្យ​យើងចៀស​ផុត​ពី​សង្គ្រាម​បាន និង​កសាង​ទំនុក​ចិត្ត​ដ៏​រឹងមាំពោរពេញ​ដោយ​ស្ថិរភាព និង​រូប​រៀង​ច្បាស់លាស់។​ លោក Macron នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​អង្គារ​នេះ សម្រាប់​ជំនួប​ទល់មុខ​ស្ដីពី​វិបត្តិ​ជាមួយ​ប្រធានាធិបតី Zelenskyy។ ​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បាន​ហៅ​ការ​ជជែក​ពិភាក្សា​កាលពី​ថ្ងៃ​ចន្ទជាមួយ​ប្រធានាធិបតី​បារាំង Emmanuel Macron នៅក្នុង​វិមាន​ក្រឹម​ឡាំងថា ​ជាការពិភាក្សា​ដ៏​មាន​ប្រយោជន៍ សំខាន់ និង​ដូចជា​ពាណិជ្ជកម្ម ហើយ​បាន​លើក​ឡើង​ថា គំនិត​មួយ​ចំនួន​របស់​លោក Macron អាច​បង្កើត​បាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ដំណាក់កាល​រួមគ្នា​បន្ថែម​ទៀត៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm