ប៉ាគីស្ថាននិយាយថា បទឈប់បាញ់អាស្រ័យលើអាហ្វហ្កានីស្ថានទប់ស្កាត់ក្រុមប្រដាប់អាវុធ

2025/10/21 01:33:53 pm        45

រដ្ឋមន្ត្រីការពារជាតិប្រទេសប៉ាគីស្ថាន លោក Khawaja Muhammad Asif បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយរបស់ប្រទេសលោកជាមួយអាហ្វហ្គានីស្ថាន អាស្រ័យលើថាតើទីក្រុងកាប៊ុលទប់ស្កាត់ក្រុមប្រដាប់អាវុធដែលវាយប្រហារឆ្លងព្រំដែនរួមគ្នា បានក្នុងកម្រិតណា។

លោក Asif បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា «អ្វីគ្រប់យ៉ាង គឺស្ថិតនៅលើការសន្យា» បន្ទាប់ពីប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសកាតា និងប្រទេសទួរគី កាលពីថ្ងៃមុន។

បទឈប់បាញ់ បានធ្វើឡើងបន្ទាប់ពីមួយសប្តាហ៍នៃការប៉ះទង្គិចគ្នានៅតាមព្រំដែនដែលធ្វើអោយទំនាក់ទំនងធ្លាក់ចុះដល់ចំណុចទាបបំផុតចាប់តាំងពីក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានបានវិលត្រឡប់ទៅកាន់អំណាចវិញក្រោយការចាកចេញរបស់ទាហានអាមេរិកនិងសម្ព័ន្ធយោធាណាតូចេញពីប្រទេសនេះក្នុងឆ្នាំ២០២១។

ការប្រយុទ្ធគ្នា ត្រូវបានបង្កឡើងបន្ទាប់ពីទីក្រុង Islamabad ទាមទារឲ្យទីក្រុង Kabul គ្រប់គ្រងអ្នកប្រយុទ្ធមកពីក្រុមតាលីបង់ប៉ាគីស្ថាន Tehreek-e-Taliban Pakistan (TTP) ជាឆ័ត្រនៃក្រុមប្រដាប់អាវុធជាច្រើនដែលគេស្គាល់ជាទូទៅថាប៉ាគីស្ថានតាលីបង់ ដោយនិយាយថាពួកគេធ្វើប្រតិបត្តិការចេញពីទីជម្រកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

រដ្ឋមន្ត្រីបាននិយាយថាក្រុមតាលីបង់ប៉ាគីស្ថាន Tehreek-e-Taliban Pakistan (TTP) បានធ្វើប្រតិបត្តិការ «នៅក្នុងការសមគំនិតគ្នា» ជាមួយក្រុមតាលីបង់ដែលកំពុងកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថាន ជាការចោទប្រកាន់ដែលក្រោយមកបានច្រានចោល។ អាហ្វហ្គានីស្ថាន បានចោទប្រកាន់យោធាប៉ាគីស្ថាន ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត និងផ្តល់ទីជម្រកដល់ក្រុមអ្នកប្រយុទ្ធមានទំនាក់ទំនងជាមួយក្រុមអាយស៊ីស(ISIS) ដើម្បីបំផ្លាញស្ថិរភាព និងអធិបតេយ្យភាពរបស់ខ្លួន។

អត្ថបទដែលទាក់ទង

មេដឹកនាំប្រេស៊ីល បញ្ជាក់ថា លោកនឹងស្វែងរកការជាប់ឆ្នោតឡើងវិញ នៅឆ្នាំ២០២៦
2025/10/23 08:21:17 pm        1
លោក Zelenskyy ស្នើសុំឲ្យមេដឹកនាំសហភាពអឺរ៉ុបផ្គង់ផ្គង់អាវុធចម្ងាយឆ្ងាយ
2025/10/23 08:14:56 pm        2
អ៊ីស្រាអែលបើកការវាយប្រហារជាបន្តបន្ទាប់លើភាគខាងកើតលីបង់
2025/10/23 08:04:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តព្រះវិហារ អញ្ជើញបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ សម្រាប់អភិវឌ្ឍឃុំ និងស្រុក

2025/10/23 10:16:42 pm
​កម្ពុជាផ្សព្វផ្សាយផលិតផលអាហារ ឧស្សាហកម្ម និងសេវាកម្ម ក្នុងវេទិកានាំចេញអន្តរជាតិ នៅ រុស្ស៊ី
2025/10/23 09:21:45 pm
​មេដឹកនាំប្រេស៊ីល បញ្ជាក់ថា លោកនឹងស្វែងរកការជាប់ឆ្នោតឡើងវិញ នៅឆ្នាំ២០២៦
2025/10/23 08:21:17 pm
​ឯកឧត្តម ហ៊ុន ម៉ានី ផ្សព្វផ្សាយពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ
2025/10/23 08:15:31 pm
​លោក Zelenskyy ស្នើសុំឲ្យមេដឹកនាំសហភាពអឺរ៉ុបផ្គង់ផ្គង់អាវុធចម្ងាយឆ្ងាយ
2025/10/23 08:14:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/23 04:43:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/20 10:37:52 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/22 09:35:47 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am