ក្រុមហ៊ុនការពារជាតិ KNDS របស់បារាំងបង្ហាញកាំភ្លើងធំស្វ័យកម្ម CAESAR ដែលបានសាកល្បងលើសមរភូមិ

2025/10/21 08:40:50 pm        125

ក្រុមហ៊ុនការពារជាតិរបស់ប្រទេសបារាំង KNDS និងសមាជិកនៃកងកម្លាំងប្រដាប់អាវុធបារាំង កាលពីថ្ងៃចន្ទ ទី២០ ខែតុលា បានបង្ហាញនូវប្រព័ន្ធច្រើនប្រភេទនៅឯមូលដ្ឋានយោធាមួយកន្លែងនៅភាគខាងត្បូងប្រទេសបារាំង រួមមានកាំភ្លើងធំស្វ័យកម្មសេសា(CAESAR) ដែលមានលក្ខណៈទំនើបប្លែកពីគេនៅក្នុងប្រទេសអ៊ុយក្រែន។

កាំភ្លើងធំស្វ័យកម្មCAESAR និងទាហានកាំភ្លើងត្បាល់ បានបាញ់គ្រាប់ពិតជាច្រើនជុំ ខណៈឧទ្ធម្ភាគចក្រ និងអង្គភាពប្រឆាំងយានដ្រូនត្រូវបានដាក់ពង្រាយ នៅក្នុងការបង្ហាញដល់គណៈប្រតិភូយោធាមកពីបណ្តាប្រទេសនានានៅអឺរ៉ុប មជ្ឈិមបូព៌ា និងនៅអាស៊ីអាគ្នេយ៍។

លោក Olivier Fort បាននិយាយថា «ចំណាប់អារម្មណ៍លើកាំភ្លើងធំស្វ័យកម្ម CAESAR បានកើនឡើងច្រើន ដោយអ្នកសង្កេតការណ៍ជាច្រើនបានកត់សម្គាល់ឃើញថា វាមានល្បីល្បាញនៅអ៊ុយក្រែន ខណៈការជួយសង្គ្រោះបានល្អប្រសើរ បើប្រៀបធៀបទៅនឹងកាំភ្លើងធំផ្សេងទៀត»។

ប្រព័ន្ធនេះបាញ់គ្រាប់ផ្លោង១៥៥ មីល្លីម៉ែត្រនៅចម្ងាយរហូតដល់៤០គីឡូម៉ែត្រ នេះបើយោងតាមក្រុមហ៊ុន KNDS ។ កាំភ្លើងធំស្វ័យកម្ម CAESAR រាប់សិបគ្រឿង ត្រូវបានផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមឈ្លានពានពេញបន្ទុករបស់រុស្ស៊ី។

ទីក្រុងគីវ បានទិញកាំភ្លើធំរបស់ប្រទេសបារាំងជាច្រើនគ្រឿង ខណៈបារាំង ដាណឺម៉ាក និងប្រទេសផ្សេងទៀត ក៏បានផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែននូវកាំភ្លើងធំបាញ់ផ្លោងសេសា(CAESARS) នេះផងដែរ។ កាលពីនិទាឃរដូវឆ្នាំមុន ប្រទេសបារាំងបានសន្យាបន្ថែមទៀតថានឹងបញ្ជូនប្រព័ន្ធទាំងនេះដែលខ្លួននឹងផលិតនៅឆ្នាំ២០២៥ ទៅឲ្យអ៊ុយក្រែន។ ក្រុមហ៊ុន KNDS រំពឹងថាចំនួនសរុប១១៣គ្រឿងនឹងត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែននៅចុងឆ្នាំនេះ។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm