នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ គ្រាប់បែក ១៥៣តោន ត្រូវបានទម្លាក់លើហ្កាហ្សា ក្នុងការវាយប្រហារថ្ងៃអាទិត្យ

2025/10/21 10:02:29 pm        158

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ (២០ តុលា) ថា ការវាយប្រហារច្រកអាកាសកាលពីថ្ងៃអាទិត្យ ទី១៩ ខែតុលា ចុងសប្ដាហ៍កន្លងទៅលើតំបន់ហ្កាហ្សាស្រ្ទីប របស់កងទ័ពអ៊ីស្រាអែល IDF បានធ្វើឡើងជាមួយនឹងគ្រាប់បែកចំនួន ១៥៣តោន ដែលនេះហាក់ស្មើនឹងការទទួលស្គាល់ច្បាស់ៗថា អ៊ីស្រាអែលបានបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់។

ថ្លែងបើកសម័យប្រជុំរដូវរងារបស់សភា លោក Netanyahu បានជួបការរំខានម្តងហើយម្តងទៀតពីសមាជិកសភាបក្សប្រឆាំង ដែលតវ៉ានឹងគោលនយោបាយរបស់លោក និងការអូសបន្លាយដោយចេតនានៃសង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ លោកបាននិយាយថា “អំឡុងពេលបទឈប់បាញ់ មានទាហានពីរនាក់ស្លាប់ ហើយ IDF បានវាយទៅវិញដោយគ្រាប់បែក ១៥៣តោន និងកម្ទេចគោលដៅជាច្រើននៅទូទាំងហ្កាហ្សាស្រ្ទីប”។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់អាជ្ញាធរហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានអះអាងថា អ៊ីស្រាអែលបានបំពានបទឈប់បាញ់ដល់ទៅ ៨០ដង តាំងតែពីកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនោះ បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា មក ដោយបង្កឱ្យមានការស្លាប់យ៉ាងតិច ៩៧នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស។ អ៊ីស្រាអែល បានចោទទៅវិញថា ក្រុមហាម៉ាសបានវាយប្រហារលើទាហាន IDF មុន នៅក្រុងភាគខាងត្បូង Rafah៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm