អាមេរិក​ព្រមាន​ថា ​រុស្ស៊ី​អាច​វាយ​ដណ្ដើមយក​ទីក្រុង​គៀវ​ក្នុង​ពេល​ ៧២​ម៉ោង​

2022/02/08 11:13:11 am        794

​សហរដ្ឋអាមេរិក៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​មន្ទីរ​បញ្ចកោណ​បាន​និយាយ​ដោយ​ព្រមាន​ថា កង​កម្លាំងប្រដាប់អាវុធ​រុស្ស៊ីអាច​វាយ​ដណ្ដើម​យក​ទីក្រុង​គៀវ​ក្នុង​ពេល​ ៣​ថ្ងៃ​ដែល​ជា​ការ​លុក​លុយ​ពី​សំណាក់​កងទ័ព​របស់​ខ្លួន​ចូល​អ៊ុយ​កែន ខណៈ​ភាព​តានតឹង​រវាង​អតីត​សាធារណ​រដ្ឋ​សូ​វៀត​នៅតែ​បន្ត​ឡើង​កម្ដៅ​ខ្លាំង​។

​នៅ​ក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យបណ្ដាញ​សារព័ត៌មាន​អាមេរិក Fox News បាន​អះ​អាង​ថា អគ្គសេនាធិការ​ចម្រុះ​អាមេរិក​លោក​ឧត្ដមសេនីយ៍ Mark Milley បាន​បង្ហើប​ពី​ការប្រុងប្រយ័ត្ន​ដល់​តំណាងរាស្ត្រ ​អំពី​អំណាច​យោធា​ដ៏​ខ្លាំងក្លា​របស់​យោធា​ក្រុង Moscow អំឡុង​រាយការណ៍​ព័ត៌មាន​បិទទ្វារ​កាលពី​សប្ដាហ៍​មុន​។ យោង​តាម​សារព័ត៌មាន Fox News ខាងលើ​ដែល​ដកស្រង់​ពី​ប្រភព​ជា​ច្រើន​ពី​សភា​អាមេរិក​លោក Milley បាន​ប៉ាន់ប្រមាណ​ថា ការឈ្លានពាន​ពេញបន្ទុក​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន អាច​ធ្វើ​ឲ្យ​ទីក្រុង​គៀវ​ដួល​រលំ​នៅ​ក្នុង​រយៈពេល​ ៧២​ម៉ោង ហើយ​អាច​ឆក់​យក​អាយុជីវិត​ទាហាន​អ៊ុយ​ក្រែ​ន​ប្រមាណ ១៥,០០០​នាក់ និង​អាយុជីវិត​កងទ័ព​រុស្ស៊ី​ប្រមាណ ៤,០០០​នាក់​។

​សមាជិកសភា​មួយ​ចំនួន​នៅ​ក្នុង​ជំនួប​ដែល​ត្រូវ​បាន​គេ​និយាយ​ថា ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី២​ និង​ទី​៣ មករាកន្លងទៅ​បាន​បង្ហាញ​ក្ដី​បារម្ភ​​ថា ​ក្រុង Washington ពុំបាន​ផ្ដល់​ការ​ឆ្លើយ​តប​ឆាប់រហ័ស​ដើម្បី​ជួយ​ដល់​អ៊ុយ​ក្រែ​ន ជា​ជំនួយ​យោធាដូចជា​រ៉ូ​កែ​ត​ប្រឆាំង​យន្តហោះ និង​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​រ៉ូ​កែតដែល​នឹង​ជួយ​ទប់ស្កាត់​ការឈ្លានពាន​ពី​រុស្ស៊ី ខណៈ​ដែល​ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា ​ក្រុង Moscow អាច​ប្រើ​សកម្មភាព​ដឹក​អាវុធ​ជា​មូលដ្ឋាន​សម្រាប់​បើក​ការវាយប្រហារ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1098
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        543
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm