អូឡាំពិក​រដូវរងា​នៅ​ទឹកដី​ចិន​ដំណើរការ​ក្រោម​ការ​រឹត​បន្តឹង​ខ្លាំង​ក្រោម​បរិបទ​កូ​វីដ​-១៩

2022/02/08 06:25:40 pm        144

​អូឡាំពិក៖ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ នៅ​ប្រទេស​ចិន​កំពុង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ការ​រឹត​បន្តឹង​យ៉ាង​ខ្លាំង​ ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ​​អត្ត​ព​លិ​ក អ្នកសារព័ត៌មាន និង​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​រង្វង់​បិទ​ជិត ហើយ​អាច​ធ្វើ​ដំណើរ​បានតែ​លើ​ឡានក្រុង​ពិសេស​ សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ប៉ុណ្ណោះ ដែល​ដឹក​ពួកគេ​ទៅកាន់​ទីកន្លែង​ប្រកួតហើយ​ត្រឡប់​ទៅ​សណ្ឋាគារ​វិញ​។​

​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ទាំងអស់​ត្រូវ​ពាក់​ម៉ាស N-95 ឬ KN-95 គ្រប់ពេលដែលជា​ផ្នែក​នៃ​ពិធីការ​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​ចិន​។ ​​សូម្បីតែ​អ្នកស្ម័គ្រចិត្ត បុគ្គលិក​អនាម័យ និង​ចុងភៅ​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ក៏​ត្រូវ​បាន​បង្ខាំង​នៅ​ក្នុង​រង្វង់​បិទ​យ៉ាង​តឹងរ៉ឹង ហើយ​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ជាច្រើន​ខែ​។​ ​សូម្បីតែ​បន្ទាប់ពី​ការប្រកួត​បានបញ្ចប់​ក៏ដោយ បុគ្គលិក​គាំទ្រ​របស់​ចិនប្រហែលជា​ត្រូវ​ស្នាក់នៅ​ដោយឡែក​ មុនពេល​ពួកគេ​អាច​ចាកចេញ​ត្រលប់​ទៅកាន់​គេហដ្ឋាន​វិញ​។​ ​អត្ត​ព​លិ​ក អ្នកសារព័ត៌មាន និង​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ២០២២ ចាប់ផ្តើម​ថ្ងៃ​របស់​ពួកគេ​ជាមួយនឹង​ការធ្វើ​តេស្ត​ម៉ាស៊ីន​ធំ PCR test​។​

​ប្រសិនបើ​គ្មាន​ការធ្វើ​តេស្ត​ប្រចាំ​ថ្ងៃជា​កាតព្វកិច្ច​ទេ ពួកគេ​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​សណ្ឋាគារ​រប​ស់​ពួកគេ​ឡើយ ដើម្បី​ការពារ​ការរីក​រាលដាល​។​ ​អ្នកចូលរួម និង​អ្នកពាក់ព័ន្ធ​បរទេស​ជាង ១២៥០០នាក់​មកទល់ពេលនេះ​ បានមក​ដល់​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​ឆ្នាំ​២០២២ ហើយ​ការធ្វើ​តេស្ត​កូ​វីដ​-១៩ ជាង ៨០ម៉ឺន​តេស្ត​ត្រូវបាន​ធ្វើឡើង នេះ​បើ​យោងតាម​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍ ​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង (BOCOG)​។​ ​​មកទល់ពេលនេះ​មាន​មនុស្ស ៣៨៧​នាក់​ហើយ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm