កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនគោក កម្ពុជា-ថៃ (JBC) នៅថ្ងៃទី២១ តុលា នេះប្រព្រឹត្តិទៅដោយរលូន

2025/10/22 12:55:21 am        323

កិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមា ព្រំដែនគោកកម្ពុជាថៃ (JBC) ដែលបានរៀបចំឡើង នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ប្រព្រឹត្តិទៅជាផ្លូវការនៅម៉ោង ១២ និង ១២នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ៦ល្ងាច ស្ថិតក្រោមបរិយាកាសរលូន ស្និទស្នាល ដោយភាគីទាំងពីរកម្ពុជា ថៃ បន្តពិភាក្សា លើរបៀបវារៈចំនួន៣សំខាន់ៗ។ 

មុននឹងឈានដល់កិច្ចប្រជុំពេញអង្គ ភាគីទាំង២ បានបើកកិច្ចប្រជុំចង្អៀត ដែលភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ រីឯសមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សាក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ-កម្ពុជា។ កិច្ចប្រជុំបានជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖

១) ពិនិត្យ និងតាមដានវឌ្ឍនភាពកិច្ចប្រជុំ JBC លើកទី៦ នៅភ្នំពេញ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥

២) ពិភាក្សាលើលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការ ព្រំដែន ទូទៅ កម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

៣) របៀបវារៈផ្សេងៗទៀត 

កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃនាព្រឹកថ្ងៃនេះ គឺជា ការបង្ហាញនូវកិច្ចប្រឹងប្រែងមួយរវាងកម្ពុជា និងថៃ ដើម្បីដោះ ស្រាយបញ្ហា ព្រំដែន រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ខ្សែព្រំដែនកម្ពុជា និង ថៃ មានប្រវែងសរុបប្រមាណ ៨០០ គីឡូម៉ែត្រលាតសន្ធឹងពីខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្ត ប៉ៃលិន ខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ។

សូមបញ្ជាក់ថា JBC គឺជា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនគោកដែលជាយន្តការបច្ចេកទេសដែលបង្កើតឡើងដោយ MOU ឆ្នាំ 2000 ដើម្បីពិភាក្សាអំពីការស្ទង់មតិ និងការបោះបង្គោលព្រំដែនទ្វេភាគីដែលឥលូវនេះភាគីកម្ពុជាបានឆ្លើយតបទៅនឹងសំណើររបស់ភាគីថៃដែលកម្ពុជាធ្លាប់បានធ្វើម្ចាស់ផ្ទះមុនម្តងរួចហើយ កាលពីថ្ងៃទី​ 14 ខែ មិថុនា ឆ្នាំ 2025 នៅកម្ពុជា ។គួរកត់សម្គាល់ដែរថា គិតចាប់តាំងពី MOU ឆ្នាំ២០០០ មកគឺមានរយៈពេល ២៥ឆ្នាំហើយដែលកម្ពុជា ថៃ ពុំទាន់បានធ្វើអ្វីទាំងអស់ ក្រៅតែពីការដើររកបង្គោលព្រំដែនដែលមានស្រាប់ ដែលមានចំនួនតិចតួចតែប៉ុណ្ណោះ៕ 

អត្ថបទ ៖ សូដាវណ្ណ

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm