អគ្គលេខាធិការរងរដ្ឋសភា៖កម្ពុជាតូចមានការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់តិចតូច តែសកម្ម និងមានឆន្ទៈមោះមុតក្នុងការបំពេញកាតព្វកិច្ចសកលឆ្លើយតបការប្រែប្រួលអាកាសធាតុ

2025/10/22 12:58:51 am        114

ក្នុងការចូលរួមសិក្ខាសាលាអន្តរជាតិលើកទី១៤ ស្តីពីសេវាស្រាវជ្រាវសភា នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភានិងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងប្រធានបទស្តីពី «និន្នាការនីតិប្បញ្ញត្តិ និងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ» ។ 

នៅក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថាកម្ពុជាជាប្រទេសតូចកំពុងអភិវឌ្ឍន៍មានការបញ្ចេញឧស្ម័ន្មផ្ទះកញ្ចក់តិចតូចប៉ុន្តែបានរងគ្រោះពីការប្រែប្រួល អាកាសធាតុដែលជាបញ្ហាសកល ធ្ងន់ធ្ងរ។ តំាងពីឆ្នាំ១៩៩៥មក កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញកាតព្វកិច្ចសកល នៅក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។ 

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការប្តេជ្ញាយ៉ាងចិត្តដ៏មោះមុត របស់កម្ពុជាក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដើម្បីឆ្ពោះទៅរកអនាគតដែលមានការអភិវឌ្ឍប្រកបដោយចីរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើមយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យកម្ពុជា មានភាពស្អាត ភាពបៃតង និងសម្រេចគោលដៅ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

នៅក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពី តួនាទីដ៏សំខាន់របស់នាយកដ្ឋានស្រាវជ្រាវកិច្ចការជាតិនិងនាយកដ្ឋានស្រាវជ្រាវកិច្ចការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមនិងគំាទ្រដល់រដ្ឋសភា ក្នុងការបំពេញតូនាទីរបស់ខ្លួន ក្នុងការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុនេះ។ 

សិក្ខាសាលាអន្តរជាតិលើកទី១៤ ស្តីពីសេវាស្រាវជ្រាវសភា នៅសាធារណរដ្ឋកូរ៉េនេះ ប្រារព្ធធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២១ និង២២ ខែតុលាឆ្នាំ២០២៥ ដោយមានវាគ្មិនសំខាន់ៗ អញ្ជើញមកថ្លែងសន្ទរកថា និងចែករំលែកបំបទពិសោធន៍។ សិក្ខាសាលានេះ មានប្រតិភូចូលរួមមកពី ១៧ប្រទេស ដើម្បីពិភាក្សាលើប្រធានបទចំនួន ២គឺ៖ ១) «និន្នាការនីតិប្បញ្ញត្តិ និងគោលនយោបាយឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ» និង ២) «តួនាទីរបស់សភាក្នុងការកាត់បន្ថយវិសមភាព» ។

នៅក្នុងឱកាសចូលរួមសិក្ខាសាលាជាលក្ខណៈអន្តរជាតិនេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ បានជួបប្រាស្រ័យទាក់ទង ពិភាក្សាការងារ ពង្រឹងបណ្តាញទំនាក់ទំនាក់ជាមួយគណៈប្រតិភូមកពីប្រទេសផ្សេងៗ។ ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូនានា ពីសភាពការណ៍ពិតនិងការវិវត្តថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ និង ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាន ផងដែរ។ 

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវ័យក្មេង ប្រកបដោយថាមវន្ត រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តម្លៃខ្ពស់បំផុតលើសុខសន្តិភាព។ មានសន្តិភាព ទើបមានអ្វីៗទំាងអស់ រួមទំាងការអភិវឌ្ឍផង៕


អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm