ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញធ្វើទស្សនកិច្ចអង្គភាពសេវាសាធារណៈជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល (CPA3) ឆ្នាំ២០២៤ នៅមន្ទីរពេទ្យខេត្តកំពង់ចាម

2025/10/22 02:35:15 am        240

បន្តាប់ពីបានប្រកាសបើកសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ សម្រាប់កម្រិតមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ នៅសាលាខេត្តកំពង់ចាមរួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូនៃគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ចុះទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលទទួលបានជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ​ចំណាត់​ថ្នាក់លេខ១ សម្រាប់មន្ទីរពេទ្យបង្អែក ផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ (CPA3) ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្តកំពង់ចាម។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងគណៈប្រតិភូរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ប្រធានមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចូលជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលនៅទីនោះ ព្រមទាំងបានត្រួតពិនិត្យស្ថានភាពជុំវិញមន្ទីរពេទ្យផងដែរ។ ជាមួយគ្នានេះដែរ បន្ទាប់ពីបានស្តាប់ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម រាយការណ៍ពីសារបានប្រវត្តិមន្ទីរពេទ្យ វឌ្ឍនភាពការងារដែលសម្រេចបាន ចក្ខុវិស័យ និងគួបផ្សំសំណូមពរនានា រួចមក ឯកឧត្តមនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងបានលើកទឹកចិត្តឱ្យបន្តខិតខំពង្រឹងការអនុវត្ត យកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ភាពកក់ក្តៅ និងឱ្យសាកសមនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល។

ឆ្លៀ​តក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីអភិក្រមរបស់សម្តេចធិបតី ជាពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជាមួយនឹងប្រទេសជិតខាង ដោយលើកឡើងថា អភិក្រមទី១ គឺអត់ធ្មត់ ស្ងាត់ តែមិននៅស្ងៀម ដោយខំប្រឹងប្រែងបន្តយកចិត្តទុកដាក់ ធ្វើការជាមួយមិត្តភក្តិអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ឈានឆ្ពោះទៅបញ្ចប់បញ្ហាជម្លោះនេះទាំងស្រុងតែម្តង។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គប្រជុំតាមដានដោយយកចិត្តទុកដាក់ និងផ្តល់ជំនឿចិត្តទៅដល់រាជរដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានេះដែរ យើងត្រូវពង្រឹងស្មារតីជាតិនិយម តែជាតិនិយមនេះ មិនមែនជាការស្អប់ជាលក្ខណៈពូជសាសន៍ទេ ផ្ទុយទៅវិញ គឺការពង្រឹងសមត្ថភាពរបស់យើង ថែរក្សាស្មារតីស្នេហាជាតិ រួបរួមជាតិ ពង្រឹងសាមគ្គីផ្ទៃក្នុង និងខំប្រឹងខ្លួនឯងជាប្រចាំ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm