ប្រជាប្រិយភាពរបស់លោក Trump កើនឡើងបន្តិច ទោះបីជាពលរដ្ឋអាមេរិកបន្ទោសបក្សសាធារណរដ្ឋពីការបិទរដ្ឋាភិបាលក៏ដោយ

2025/10/22 02:47:17 am        81

ការស្ទង់មតិថ្មីរបស់ Reuters/Ipsos ក៏បានបង្ហាញផងដែរថា ការគាំទ្រសាធារណៈ ចំពោះប្រធានាធិបតីសាធារណរដ្ឋ Donald Trump កើនឡើងបន្តិច បើទោះជាលទ្ធផលនោះ បានរកឃើញថា ប្រជាជនអាមេរិក បានស្តីបន្ទោសសមាជិកសភាគណបក្សសាធារណរដ្ឋ ច្រើនជាងសមាជិកសភាគណបក្សប្រជាធិបតេយ្យ ចំពោះការបិទរដ្ឋាភិបាលដោយផ្នែក។

ការស្ទង់មតិរយៈពេល ៦ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃចន្ទ (ទី២០ ខែតុលា) បានបង្ហាញការគាំទ្រ ចំពោះលោក Trump ៤២ភាគរយ ដោយកើនឡើង ២ភាគរយ ធៀបនឹងដើមខែមុននេះ ដោយមានចំណុចល្អៀងរង្វង់ ២ពិន្ទុ នៅក្នុងការស្ទង់មតិនេះ។ ប្រជាប្រិយភាពរបស់លោក Trump បានបន្តមានកម្រិត ចន្លោះពី ៤០ភាគរយ ទៅ ៤៤ភាគរយ គិតចាប់តាំងពីដើមខែមេសាមក។

ការស្ទង់មតិបានរកឃើញថា អ្នកឆ្លើយសំណួរ ៥០ភាគរយ មើលឃើញថា ថ្នាក់ដឹកនាំសភារបស់បក្សសាធារណៈរដ្ឋ សមនឹងទទួលបានការស្តីបន្ទោសបំផុត សម្រាប់ការបិទនេះ ខណៈដែល ៤៣ភាគរយ យល់ថាសមាជិកសភាជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យជាអ្នកបង្កបញ្ហាធំ។

ការបិទរដ្ឋាភិបាលរយៈពេលវែងបំផុតទី៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក បានឈានចូលដល់ថ្ងៃទី២១ របស់ខ្លួនហើយ នៅថ្ងៃអង្គារ ទី២១ ខែតុលានេះ។ ការបិទបានចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ហើយបានធ្វើឲ្យបុគ្គលិកសហព័ន្ធរាប់សែននាក់ឈប់សម្រាកបណ្ដោះអាសន្នដោយមិនមានប្រាក់ខែ ដោយប៉ះពាល់ដល់ផ្នែកដ៏តូចនៃកម្លាំងពលកម្ម ជាអ្វីដែលអ្នកសេដ្ឋកិច្ចមើលឃើញថា ជាផលរំខានតិចតួចដល់កំណើនសេដ្ឋកិច្ច តែពលរដ្ឋអាមេរិកជាច្រើន កំពុងជួបការរំខាន តាមរយៈការពន្យារពេលចរាចរណ៍ផ្លូវអាកាសជាបន្តបន្ទាប់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        73
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        106
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm