ធនាគារពិភពលោកប៉ាន់ប្រមាណការចំណាយ ២១៦ពាន់លានដុល្លារ ជុំវិញការកសាងឡើងវិញ នៅស៊ីរី

2025/10/22 03:06:37 am        74

នៅក្នុងរបាយការណ៍មួយ នាថ្ងៃអង្គារ (ទី២១ ខែតុលា) នេះ ធនាគារពិភពលោក (WB) បានឲ្យដឹងថា ការកសាងឡើងវិញរបស់ប្រទេសស៊ីរី ក្រោយសង្គ្រាមស៊ីវិល អាចចំណាយប្រាក់រហូតដល់ ២១៦ពាន់លានដុល្លារ ដោយការប៉ាន់ប្រមាណនេះកើតមានបន្ទាប់ពីជម្លោះអស់រយៈពេលជាង ១៣ឆ្នាំញាំញីប្រទេសនេះ។

ការកសាងឡើងវិញ គឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយដែលអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី កំពុងជួបប្រទះ ក្រោយការផ្តួលរំលំរបស់មេដឹកនាំយូរអង្វែង លោក Bashar al-Assad កាលពីខែធ្នូឆ្នាំមុន។

ធនាគារពិភពលោក បានលើកឡើងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា៖ «ការចំណាយលើការកសាងឡើងវិញរបស់ប្រទេសស៊ីរី ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២១៦ពាន់លានដុល្លារ បន្ទាប់ពីមានជម្លោះអស់រយៈពេលជាង ១៣ឆ្នាំ»។

សង្រ្គាមស៊ីវិលស៊ីរី ដែលបានផ្ទុះឡើងក្នុងឆ្នាំ២០១១ ដោយសារការគាបសង្កត់យ៉ាងឃោរឃៅរបស់លោក Assad ចំពោះការតវ៉ាប្រឆាំងរដ្ឋាភិបាល បានសម្លាប់មនុស្សជាងកន្លះលាននាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ។

របាយការណ៍នោះបានបញ្ជាក់ថា៖ «ជម្លោះនេះបានធ្វើឲ្យខូចខាតជិត ១ភាគ៣នៃភាគហ៊ុនមូលធនសរុបមុនជម្លោះរបស់ប្រទេសស៊ីរី ដោយការខូចខាតរូបវ័ន្តផ្ទាល់ ចំពោះហេដ្ឋារចនាសម្ព័ន្ធ អគារលំនៅឋាន និងអគារមិនមែនលំនៅឋាន ត្រូវបានប៉ាន់ស្មានមានចំនួន ១០៨ពាន់លានដុល្លារ»។

ក្នុងចំណោមការវាយតម្លៃប្រភេទផ្សេងៗ ហេដ្ឋារចនាសម្ព័ន្ធ គឺរងប៉ះពាល់ខ្លាំងបំផុត ដោយមានចំនួន ៤៨ភាគរយនៃការខូចខាតសរុប ដែលស្មើនឹង ៥២ពាន់លានដុល្លារ។ របាយការណ៍នេះបានប៉ាន់ប្រមាណតម្លៃនៃទ្រព្យសកម្មរូបវន្តថា មានចន្លោះពី ១៤០ពាន់លានដុល្លារ ទៅ ៣៤៥ពាន់លានដុល្លារ «ដោយការប៉ាន់ប្រមាណមិនខ្ពស់ពេក» គឺចំនួន ២១៦ពាន់លានដុល្លារ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm