រាជរដ្ឋាភិបាល ផ្ដល់ថវិកាជូនស្រ្តីមានផ្ទៃពោះ និងកុមារ ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រ៧០ម៉ឺនគ្រួសារ

2022/02/08 07:00:28 pm        372

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវីនីតិសម្បទា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងឧបត្ថម្ភថវិកាជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្រីក្រ ចំនួន ២៥ម៉ឺននាក់ និងគ្រួសារក្រីក្រប្រមាណ ៧០ម៉ឺនគ្រួសារ។

ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវីនីតិសម្បទា ជាសេនាធិការ បាននឹងកំពុងបន្តផ្ដល់ថវិកាជួយដល់ជនងាយ​គ្រោះគោលដៅជាច្រើន។

ជាក់ស្ដែងតាមការលើកឡើងរបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងឱកាស សន្និបាទ​បូកសរុបការងារប្រចាំឆ្នាំនាព្រឹកថ្ងៃទី៨នេះថា ក្រសួងបាននឹងបន្តអនុវត្តកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូន​ស្រ្តីមានផ្ទៃពោះ និង​កុមារអាយុក្រោម ​២ឆ្នាំដែលមានជីវភាពក្រីក្រ ​ជាកម្មវិធី​អចិន្ត្រៃយ៍តាំងពីខែ មិថុនាឆ្នាំ ២០១៩មកម្លេះ។ ការអនុវត្តកម្មវិធីនេះ ​គឺបានផ្ដល់ជាថិការដល់ស្រ្តីមានផ្ទៃពោះ និង​កុមារប្រមាណ ២៥ម៉ឺននាក់ ​ដោយចំណាយថវិកាសរុបប្រមាណ ១៧លានដុល្លារ។

ក្រោមកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ សម្រាប់ស្រ្តីមានផ្ទៃពោះ ​និងកុមារអាយុអាយុក្រោម២ឆ្នាំ ទទួល​បាន​ថវិកាសរុបចំនួន ៧៦ម៉ឺនរៀល ដែលធ្វើឡើងតាមដំណាក់កាល គឺចាប់ពីកំឡុងពេលទទួលសេវា​ថែទាំ​ផ្ទៃពោះ ​មុនសម្រាល ពេលសម្រាលកូន ក្រោយពេលសម្រាល និងកំឡុងពេលចាក់វ៉ាក់សាំង​នៅ​មណ្ឌល​សុខភាពឬមន្ទីរពេទ្យរដ្ឋ។

ក្រសួងសង្គមកិច្ច ក៏កំពុងបំពេញភារកិច្ចធំ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង​ងាយរង​គ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ កម្មវិធីនេះ ជាកម្មវិធីមិនអចិន្រ្តៃយ៍ ដោយបាន​ចាប់ផ្ដើម​អនុវត្តកាលពីខែ មិថុនាឆ្នាំ ២០២០។ ​ចាប់ពីការអនុវត្តកម្មវិធីរហូត​ដល់ពេលបច្ចុប្បន្ន គឺមាន​គ្រួសារ​ទទួលផលក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ​ ដោយចំណាយថវិកាសរុបប្រមាណ ៥៦២ លានដុល្លារ។

ថ្មីៗកន្លងទៅនេះ ​រាជរដ្ឋាភិបាលក៏បានប្រកាសបន្តអនុវត្តកម្មវិធីមួយនេះ​ សម្រាប់ជុំទី ៨ ដែល​មាន​រយៈពេល ៣ខែ​ គឺសម្រាប់ខែ មករា កម្ភៈ និងខែមីនា ឆ្នាំ ២០២២ ​សម្រាប់ជួយគ្រួសារក្រីក្រ ដែល​មានបណ្ណសមធ៌ម(បណ្ណក្រីក្រ) តែប៉ុណ្ណោះ៕អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm