ប្រភពការទូត៖ អឺរ៉ុប និងអ៊ុយក្រែន កំពុងរៀបចំសំណើថ្មីដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី

2025/10/22 03:56:28 pm        110

ប្រភពអ្នកការទូតអឺរ៉ុប ៤នាក់ បាននិយាយថា បណ្តាប្រទេសអឺរ៉ុប កំពុងធ្វើការជាមួយអ៊ុយក្រែន លើសំណើថ្មីមួយសម្រាប់បទឈប់បាញ់នៅក្នុងសង្គ្រាមរបស់រុស្ស៊ី តាមបន្ទាត់សមរភូមិបច្ចុប្បន្ន ដោយដាក់បញ្ចូលជាចម្បងនូវគំនិតដែលកំពុងពិភាក្សារួចហើយ និងព្យាយាមរក្សាសហរដ្ឋអាមេរិក ឱ្យនៅក្នុងតួនាទីកណ្ដាលដ៏សំខាន់។

អ្នកការទូតជាន់ខ្ពស់អឺរ៉ុបមួយរូបបាននិយាយថា សំណើនេះរួមបញ្ចូលទាំងការបង្កើតក្រុមប្រឹក្សាសន្តិភាពមួយ ដែលនឹងដឹកនាំផ្ទាល់ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ហើយនឹងត្រួតពិនិត្យការអនុវត្តផែនការដែលបានស្នើឡើងនោះ។ អ្នកការទូតសង្កត់ធ្ងន់ថា "នេះជាកិច្ចប្រឹងប្រែងរបស់បណ្ដាទីប្រឹក្សាសន្តិសុខជាតិ ដើម្បីរក្សាវត្តមានអាមេរិក ឱ្យនៅក្នុងដំណើរមួយនេះ"។

ថ្នាក់ដឹកនាំអ៊ឺរ៉ុប កាលពីថ្ងៃអង្គារ (២១ តុលា) បានរួមគ្នាអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ក្នុងសមរភូមិបច្ចុប្បន្ននៅអ៊ុយក្រែន ដើម្បីបម្រើជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចចរចាណាមួយនាពេលអនាគត។ រដ្ឋាភិបាលរុស្ស៊ី បានទាមទារជាយូរមកហើយឱ្យអ៊ុយក្រែន យល់ព្រមប្រគល់ទឹកដីបន្ថែមទៀតមុនពេលបទឈប់បាញ់ណាមួយអាចកើតមាន។

ប្រភពការទូតផ្សេងទៀតក៏បានបញ្ជាក់ពីដំណើរការរៀបចំកំពុងបន្តនៃផែនការនេះផងដែរ ដោយនិយាយថា គំនិតនៃក្រុមប្រឹក្សាសន្តិភាពនោះគឺយកគំរូតាមផែនការសន្តិភាព ២០ចំណុច របស់អាមេរិក នៅតំបន់ហ្កាហ្សា។ អ្នកការទូតជាន់ខ្ពស់បន្ថែមថា នៅពេលដែលភាគីជម្លោះទាំងពីរយល់ព្រមលើបទឈប់បាញ់មួយរួចហើយ នោះពួកគេនឹងចូលរួមក្នុងការចរចាលើទឹកដី ប៉ុន្តែនឹងមិនមានការទទួលស្គាល់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ី ថាជារបស់រុស្ស៊ីនោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm