ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Andreas Scheuer ប្រធាន AsiaBridge និងជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៃសហព័ន្ធអាល្លឺម៉ង់។
គណៈប្រតិភូអាល្លឺម៉ង់មកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីឱកាសវិនិយោគរបស់អាល្លឺម៉ង់នៅកម្ពុជា។
ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ និងសិក្សាពីលទ្ធភាពជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម កសិកម្ម និងការអប់រំ ជាពិសេសការសហការផ្នែកបណ្ដុះបណ្ដាលលើជំនាញ STEM។
កិច្ចជំនួបពិភាក្សានេះ មានការចូល ពីឯកឧត្តមសមាជិកគណ:កម្មការទី៥ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា លោក លោកស្រីជាមន្ត្រីជំនួយការមួយចំនួនផងដែរ ៕





