រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារ លើការវិនិយោគ​ខេត្ត​ព្រះសីហនុ​ដល់​បំណាច់​ឆ្នាំ​២០២៥​នេះ

2025/10/22 06:38:16 pm        244

រាជរដ្ឋាភិបាលបន្តការលើកទឹកចិត្តផ្នែកពន្ធដារដល់បំណាច់ឆ្នាំ២០២៥ ក្រោម​កម្ម​វិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ លើគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោង​វិនិយោគ​ដែលអាចចាប់ផ្តើមអនុវត្តបាននៅឆ្នាំ២០២៤-២០២៥, ការពង្រីក គម្រោង​ដែល​មាន​ស្រាប់​ និងគម្រោងវិនិយោគ ឬធុរកិច្ចដែលមានស្រាប់។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីណែនាំ ស្តី​ពី​នីតិ​វិធី​នៃ​ការ​អនុវត្ត​ការ​លើកទឹកចិត្តផ្នែកពន្ធ ដារ ក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, អនុ​លោមតាមសេចក្តីសម្រេចចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤, របស់ រាជរដ្ឋាភិបាលកម្ពុជា និង​សេចក្តី​ជូន​ដំណឹងជាបន្តបន្ទាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់​ឱ្យ​អនុវត្តនូវកម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ និង​បន្ត​អនុវត្ត​ដល់​ដំណាច់​ឆ្នាំ​២០២៥ ដោយផ្តល់ការលើកទឹកចិត្តការអនុ- គ្រោះ និងសម្រួល​នីតិ​វិធី​ជូន​ដល់​វិនិយោគិន​រួម​មាន៖ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងវិនិយោគដែលអាចចាប់ ផ្តើម​អនុវត្តបាននៅឆ្នាំ២០២៤-២០២៥, ការពង្រីកគម្រោងដែលមានស្រាប់, និង​គម្រោង​វិនិយោគ ឬធុរកិច្ចដែលមានស្រាប់។

អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដល់អភិបាល ឬបណ្ណាធិការ និងកម្មសិទ្ធិកររបស់សហគ្រាស អំពី​នីតិវិធីនៃការអនុវត្តការ លើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេស ដោយ​បាន​កំណត់​លើ​ការ​អនុ​គ្រោះជាច្រើនដូចជា៖ ការស្នើសុំការលើកទឹកចិត្តនានា ក្រោមកម្មវិធីពិសេស, កាត​ព្វ​កិច្ច​ចុះ​បញ្ជី​ពន្ធដារ, និងនីតិវិធីនៃការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធដារក្រោមកម្មវិធីពិសេស (ដោយ​មានបង្ហាញនូវក្នុងសេចក្តីណែនាំនេះ)។

ជុំវិញគម្រោងវិនិយោគលើអចលនទ្រព្យ, ឧកញ៉ា សន សៀប ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និ​ង​ភ្នាក់​ងារ​អចលនវត្ថុកម្ពុជា ថ្មីៗ នេះបានលើកឡើងថា អចលនវត្ថុខេត្តព្រះសីហនុ និ​ង​ស្រូប​យក​សំណង់​ថ្មី​ៗ​បន្ថែម ខណៈអគារជាប់គាំងពីមុនៗបានកំពុងអភិវឌ្ឍន៍ យ៉ាងផុលផុស ជាក់ស្តែង​គិត​មក​ដល់​ពេល​នេះ អគារជាប់គាំងជាច្រើន ត្រូវបានរាជរដ្ឋាភិបាល​បាន​ដោះ​ស្រាយ​នៅ​សល់​បន្តិច​បន្ទួច​ ដែលនេះបានបង្ហាញឱ្យឃើញនូវការអភិវឌ្ឍយ៉ាងលឿន ទោះបីបច្ចុប្បន្ន​ការ​អភិវឌ្ឍ​វិស័យ​អចលន​វត្ថុ​ផ្សេងៗនៅមានកម្រិតក៏ដោយ។

ទាក់ទងពន្ធលើអចលនទ្រព្យ ដើម្បីទទួលបានការអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យ ម្ចាស់​កម្ម​សិទ្ធិឬម្ចាស់គម្រោង ឬអ្នកតំណាង ត្រូវអនុវត្តដូចជា៖ ជំហានទី១, ដាក់ពាក្យ​ស្នើ​សុំ​ការ​លើក​ទឹក​ចិ​ត្ត ចំពោះគម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំង ដោយម្ចាស់ គម្រោង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មានអចលនវត្ថុ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ថត​ចម្លង​ជូន​លេខា​ធិការដ្ឋាន​នៃ​ក្រុម​ការងារ​វិនិយោគ​ ខេត្ត​ព្រះសីហនុ។ ជំហានទី២, បន្ទាប់ពីទទួលបាន​ការ​អនុញ្ញាត​ជា​គោល​ការណ៍​លើក​ទឹក​ចិត្ត​ចំពោះគម្រោងពាក់ព័ន្ធ និងអគារជាប់គាំង លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​វិនិយោគ​ខេត្ត​ព្រះសីហនុ ត្រូវបញ្ជូនសំណុំឯកសារមករដ្ឋបាលសារពើពន្ធ។ ជំហានទី៣, ក្រោយពី រដ្ឋបាល​សារ​ពើ​ពន្ធ​ពិនិត្យ ចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដែលទទួល​បាន​ការ​លើក​លែង​ពន្ធ​ ក្នុងប្រព័ន្ធគ្រប់គ្រង ទិន្នន័យអចលនទ្រព្យ រដ្ឋបាលសារ​ពើ​ពន្ធ​នឹង​ចេញ​លិខិត​អំពី​ការ​លើក​លែង​ពន្ធ​អំពីអចនទ្រព្យទៅដល់ម្ចាស់កម្មសិទ្ធ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        30
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm