ការប្រឈមដាក់គ្នាដ៏តានតឹងមួយបានផ្ទុះឡើងក្នុងតំបន់ Chinatown បន្ទាប់ពីប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់ប្រឆាំងអន្តោប្រវេសន៍ និងគយ ICE ផ្តោតលើតំបន់ Manhattan ក្នុងទីក្រុង New York ។ ក្រុមបាតុករពាក់ម៉ាស់មួយចំនួនបានប៉ះទង្គិចជាមួយក្រុមមន្ត្រីអន្តោប្រវេសន៍សហព័ន្ធ ខណៈការចាប់ខ្លួនជាច្រើនត្រូវបានធ្វើឡើងនៅផ្លូវ Canal Street ។

ភ្នាក់ងារខាងលើបានចាប់ខ្លួនបុរសម្នាក់ ហើយរុញចូលទៅក្នុងរថយន្តពណ៌ស។ ស្នងការនគរបាលក្រុង New York(NYPD) បាននិយាយថា នោះមិនជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការសហព័ន្ធទេ ហើយថាការតវ៉ាហាក់ដូចជាកើតឡើងដោយឯកឯង ខណៈហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅពេលដែលទីភ្នាក់ងារ ICE បានទៅដល់ ក្នុងក្បួនរថយន្តបែបយោធា។

អ្នកឆ្លើយឆ្លងព័ត៌មាន NewsNation លោកស្រី Jessica Kartalija បានទៅដល់តំបន់ Lower Manhattan ខណៈក្រុមបាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន។ គេមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ ដែលសង្ស័យថាបានរស់នៅដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានឃុំខ្លួន។
ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នានៅក្នុងតំបន់ Manhattan កាលពីថ្ងៃអង្គារ ក្រោយប្រតិបត្តិការឆ្មក់បង្ក្រាបក្នុងទីក្រុង New York ទាមទារឲ្យដោះលែងជនអន្តោប្រវេសន៍៕