ការបិទរដ្ឋាភិបាលអាមេរិក អូសបន្លាយដល់សប្តាហ៍ទី៤ហើយ ស្របពេលការខ្វែងគំនិតយ៉ាងជូរចត់ក្នុងសភា

2025/10/22 06:57:11 pm        113

 ការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានឈានចូលដល់សប្តាហ៍ទី៤ របស់ខ្លួនហើយ គិតតាំងពីថ្ងៃចាប់ផ្ដើមទី១ ខែតុលា មក ដោយគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅក្នុងសភា លើលក្ខខណ្ឌសម្រាប់ការបើកប្រតិបត្តិការសហព័ន្ធឡើងវិញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ភាពជាប់គាំងដ៏អូសបន្លាយ ដែលកើតចេញពីជម្លោះលើគោលនយោបាយថែទាំសុខភាព និងអាទិភាពសារពើពន្ធ បានធ្វើឱ្យផ្នែកធំៗនៃរដ្ឋបាលសហព័ន្ធមិនអាចដំណើរការបាន ហើយប្រជាជនអាមេរិករាប់លាននាក់ព្រួយបារម្ភកាន់តែខ្លាំងឡើងពីផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដោយសារតែបញ្ហានេះ។

រហូតមកដល់ថ្ងៃអង្គារ ទី២១ ខែតុលា (ពេលវេលានៅសហរដ្ឋអាមេរិក) មិនទាន់មានសញ្ញានៃការបញ្ចប់ភាពជាប់គាំងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។ ទាំងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋបានបដិសេធមិនព្រមសម្រុះសម្រួលនឹងគ្នា ដែលនាំឱ្យការបោះឆ្នោតផ្ដល់មូលនិធិដើម្បីបើករដ្ឋាភិបាលបណ្ដោះអាសន្ន ត្រូវបរាជ័យជាច្រើនលើក។

ប្រធានសភាអាមេរិកមកពីបក្សសាធារណរដ្ឋ លោក Mike Johnson បានព្រមានកាលពីសប្ដាហ៍មុនថា ការបិទរដ្ឋាភិបាលនេះអាចក្លាយជារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយអះអាងថា លោក "នឹងមិនចរចា" ជាមួយបក្សប្រជាធិបតេយ្យឡើយ រហូតដល់ពួកគេផ្អាកការទាមទារ ហើយសម្រេចចិត្តបើករដ្ឋាភិបាលឡើងវិញ។ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (២១ តុលា) ក៏បានច្រានចោលនូវសំណើរបស់សមាជិកសភាជាន់ខ្ពស់នៃបក្សប្រជាធិបតេយ្យក្នុងការជួបប្រជុំជាមួយលោក ដោយនិយាយថា រឿងនេះអាចកើតឡើងបាន ទាល់តែការបិទរដ្ឋាភិបាលត្រូវបានបញ្ចប់៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm