តាកែវ៖ ក្រុមកម្មកររោងចក្រដេកាបូបហាធ័ ដែលមានទីតាំងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួនជិតនាក់ បានដួលសន្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ០៨ ខែកុម្ភៈនេះ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដ។
បើយោងតាមលោក ម៉ឹង វីរីយា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងថា ពិតជាមានកម្មករដួលសន្លប់នៅរោងចក្រខាងលើពិតប្រាកដមែន ហើយមូលហេតុនៃការដួលសន្លប់នេះមិនទាន់ដឹងពិតប្រាកដនៅឡើយទេ ប៉ុន្តែកម្មករខ្លះបានប្រាប់ថា ពួកគេធីងធោង វិលមុខរកដួលពេលកំពុងបំរើការ។
លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា កម្មករទាំងអស់ដែលដួលសន្លប់ត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គការដោយស្ថានភាពជំងឺរបស់ពួកគេបច្ចុប្បន្នមានភាពល្អប្រសើរជាបណ្ដើៗ ហើយអាជ្ញាធរមន្រ្តីសុខាភិបាល និងមន្រ្តីមន្ទីរការងារកំពុងចុះទៅដល់ទីតាំងរោងចក្រដើម្បីពិនិត្យរកមើលរកមូលហេតុនៃការដួលសន្លប់នេះ៕




