ពិព័រណ៍ការងារថ្នាក់ជាតិឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនាដើមខែវិច្ឆិកាខាងមុខនៅកោះពេជ្រ

2025/10/22 07:12:03 pm        288

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហភាព​សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងដៃគូពាក់ព័ន្ធជាច្រើនផ្សេងទៀត សហការ​គ្នា​នឹង​រៀប​ចំ​កម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ និងទី២ ខែ​វិច្ឆិកា ឆ្នាំ២០២៥ខាងមុខ នៅអគារមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «វិថី​ឆ្ពោះ​ទៅ​​រកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុង​សន្និសីទ​ពិព័រណ៍​ការងារ និងផលិតភាពជាតិ នាព្រឹកថ្ងៃទី២២ ខែតុលានេះ បានលើកឡើងឱ្យដឹងថា ពិព័រណ៍​នេះ រៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកាជួបជុំដ៏ធំ រវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើស​រើស​បុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សា​យោបល់​អាជីព​ការ​ងារ ​និងវិជ្ជាជីវៈ ព្រមទាំង បង្កើនការយល់ដឹង បណ្តុះផ្នត់គំនិត និងផ្សព្វផ្សាយ​ពី​ការ​បង្កើន​ផលិត​ភាព​ការងារ​។

លោកបានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍នេះដែរ ក៏នឹងរួមបញ្ចូលនូវកិច្ចពិភាក្សា និង​ការ​ប្រកួត​ប្រជែង​និយាយ​ជាសាធារណៈ ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសក្រោមប្រធានបទ «វិថី​ឆ្ពោះ​ទៅ​រក​ផលិត​ភាព​៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» ក្នុងគោលបំណង​បំផុស​គំនិត​ទាក់​ទង​នឹងផលិតភាពការងារ ដោយមានការចែករំលែកចំណេះដឹង បទពិសោធល្អៗ និង​គន្លឹះ​សំខាន់​ៗ ពីសំណាក់វាគ្មិនជំនាញៗដែលមានបទពិសោធយូរឆ្នាំនៅក្នុងវិស័យការងារ។

លោក សន ប៊ុនមាន ប្រធានលេខាធិការដ្ឋាន នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បាន​អំពាវនាវសាធារណជនទូទៅ ជាពិសេសយុជន សិស្ស/និសិ្សត និងអ្នកស្វែងរកការរងារ ត្រៀម​ប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ ដោយ​សារ​ព្រឹត្តិការណ៍នេះបាននាំឱកាសការងារជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និង​សហគ្រាស​ធំៗចំនួន១៥០ ដើម្បីដាក់តាំងបង្ហាញ។ បន្ថែមពីនេះ អាចចូលរួម​ក្នុង​សិក្ខា​សាលា​អំពី​ការ​លើក​កម្ពស់ផលិតភាពដែលមានការចែករំលែកចំណេះដឹង និងបទពិសោធន៍​ល្អ​ៗ​ពី​សំណាក់​វា​គ្មិន​ជំនាញ​ជា​ច្រើនផងដែរ។

សូមបញ្ជាក់ជូនថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ខាងមុខនេះ ក្រៅពី​ការ​រៀបចំ​ដោយ​ផ្ទាល់ ក៏នឹងមានរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរ​ក​ការ​ងារ​ធ្វើនៅ​ទូទាំ​ង​ប្រទេស ​អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបាន តាមរយៈគេហទំព័រ​របស់​ទីភ្នា​ក់​ងារ​ជាតិមុខរបរ និងការងារ ឬតាមរយៈលេខ Hotline របស់ក្រសួងការងារ ១២៩៧៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        108
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm