ឯកឧត្តម ប៉ែន កុសល្យ៖ ស្រ្តីគឺ​ជាឆ្អឹងខ្នងដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍសង្គមជាតិ

2022/02/08 07:51:09 pm        319

ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ គណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថា បច្ចុប្បន្ននេះ ស្រ្តីគឺជាឆ្អឹងខ្នង និងមានតួរនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍ និងរួមចំណែកដ៏សំខាន់ ក្នុងការចុះពង្រឹងការផ្សព្វផ្សាយការងារនៅតាមមូលដ្ឋាន ដើម្បីពង្រឹងសមត្ថិភាពការងារផ្សេងៗ ជួយដល់សង្គមដូចបុរសៗផងដែរ។

មានប្រសាសន៍បែបនេះ ខណៈឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈអភិបាលខេត្ត​ឧត្តរមានជ័យ ​នឹងជាប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ អញ្ជើញ​ចូលរួម​បើកវគ្គបំប៉នពង្រឹងសមត្ថភាពដល់ស្រ្តី ដែលជាថ្នាក់ដឹកនាំមកពីបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តឧត្តរមានជ័យ នាថ្ងៃទី៨កុម្ភៈនេះ។

ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា ស្ដ្រីបានដើរតួនាទីជួយ ផ្សព្វផ្សាយ​បញ្ជ្រាប​​នូវ​វិស័យ​យេនឌ័រ​ និង​ទប់ស្កាត់​នូវ​រាល់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នានា​ដែល​កើត​មានឡើង​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​ផងដែរ។

ជាមួយគ្នានោះដែរលោកជំទាវ មៀច សុធារី អគ្គលេខាធិការសមាគមនារីកម្ពុជា​ដើម្បី​សន្តិភាព​និងអភិវឌ្ឍន៍ បាន​កោតសសើរ​យ៉ាងខ្លាំង​ចំពោះបងប្អូនស្រ្តីយើងដែលកន្លងមក​ តែងតែ​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​ដ៏​មមាញឹក​ទាំង​ការងារ​បក្ស ​និងការងារសង្គម​ក្នុង​ការ​ងារ​សម្របសម្រួល​ផ្សេងៗ នៅ​តាមមូលដ្ឋានជូនពលរដ្ឋតាមគោលដៅរបស់ខ្លួន ពិសេសនោះ ជួយ​ទប់ស្កាត់​នូវរាល់បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​និងអំពើហិង្សា​ចំពោះស្រ្តីនៅក្នុងគ្រួសារ​បាន​ល្អប្រសើរ នាពេលកន្លង​មក​​និង​ពេលបច្ចុប្បន្ន​នេះ។

លោកជំទាវ បានបន្តថា៖ ហើយអ្វីដែលសំខាន់នោះ ស្រ្តីយើងមានតួនាទីដ៏សំខាន់ក្នុងការជួយ​ការងារ​បោះឆ្នោតនៅពេលខាងមុខនេះ ដើម្បី​ជ្រើសរើស​សមាជិកជាថ្នាក់ដឹកនាំ​នៅ​តាម​បណ្តាក្រុងស្រុក ឃុំ សង្កាត់ ​របស់ខេត្តនៅថ្ងៃខាងមុខទាំងអស់នេះ ហើយ​គឺ​ជាអ្វីដែលស្រ្តី​អាច​ធ្វើបាន​និងជាកម្លាំង​ចលករដ៏​សំខាន់ក្នុង​ជួរ​បក្សផងដែរ។

លោកជំទាវ បានបញ្ជាក់ថា៖ ក្នុងឱកាសនាថ្ងៃបោះឆ្នោតខាងមុខនេះស្រ្តីគ្រប់រូប​គឺ​មាន​ភារកិច្ច​តួនាទី​សំខាន់​ណាស់​សំរាប់​បំពេញការងារសម្របសម្រួលក្នុងកិច្ចការ​ផ្សេងៗ​​សំរាប់សង្គមជាតិទាំង​មូល​ព្រោះ​សន្លឹកឆ្នោត១ សន្លឹកគឺមានតម្លៃណាស់​សំរាប់​ជោគ​វាសនា​របស់បងប្អូន​ក៏​ដូចជាប្រទេស​ជាតិ​ទាំងមូល៕អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm