ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់WHO សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅហ្វីជី

2025/10/22 09:32:58 pm        160

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំលើកទី៧៦ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងណាឌី សាធារណរដ្ឋហ្វ៊ីជី។

ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលចម្បងៗនៃកិច្ចប្រជុំ ជូនដល់ថ្នាក់ដឹកនាំសុខាភិបាល និងដល់បណ្តាសារពត៌មាន ដែលក្នុងនោះ រួមមាន “ការរៀបចំគោលនយោបាយត្រួតពិនិត្យកម្មវិធី/គម្រោងកិច្ចពិភាក្សា ការសម្រេចនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ការពិចារណាការកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ ព្រមទាំងពិភាក្សាស្វែងរកកាលានុវត្តភាព សម្រាប់ដឹកនាំដោះស្រាយបញ្ហារួមគ្នា អនុម័តដំណោះស្រាយ ពិនិត្យនិងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត”។ 

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា ប្រធានបទសំខាន់ៗ ដែលបានលើកមកពិនិត្យ និងពិភាក្សាមានលក្ខណៈ ប្រដំប្រសង និងស៊ីចង្វាក់ស្របនឹងផែនការយុទ្ធសាស្ត្រ និងទិសដៅអាទិភាពសុខាភិបាលរបស់កម្ពុជាយើងផងដែរ ហើយដែលកម្ពុជា បានចាប់ផ្តើម និងកំពុងបន្តអនុវត្តន៍។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជម្រាបពីជំហរកម្ពុជា រួមទាំងការគាំទ្ររបស់ក្រសួង ជូនដល់ប្រតិភូជំនាញសុខាភិបាល ដែលនៅបន្តចូលរួម និងធ្វើបទអន្តរាគមន៍ ទៅលើប្រធានបទសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម៖ ១) ការប្រែប្រួលអាកាសធាតុ ២) កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង ៣) សន្តិសុខសុខភាព ដូចជាជំងឺឆ្លង ៤) ការធ្វើឱ្យកាន់តែប្រសើរឡើងការថែទាំសុខភាពបឋម (Boosting Primary Health Care) ៤) ការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ៥) សុខភាពមាត់ធ្មេញ (Oral Health) ៧) សុខាភិបាលឌីជីថល (Digital Health) ៨) ការអភិវឌ្ឍន៍មូលធនមនុស្សសុខាភិបាល និង ៩) កម្មវិធីចាក់ថ្នាំបង្ការ។

កិច្ចប្រជុំលើកទី៧៦ របស់ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចាប់ផ្តើមបើកដំណើរការជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងណាឌី សាធារណរដ្ឋហ្វីជី ដោយមានការចូលរួមពីប្រទេសជាសមាជិក នៃអង្គការសុខភាពពិភពលោក ចំនួន៣៨ ប្រទេស/ដែនដី និងដៃគូអភិវឌ្ឍន៍នានា៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm