កម្ពុជា​ និង​ក្រូអាស៊ី​ នឹងពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ច​សហប្រតិបត្តិការ​រវាង​គ្នា​ក្នុង​វិស័យ​សកម្មភាព​មីន​

2025/10/22 09:44:16 pm        1.5 K

ថ្ងៃ​​ទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែន នៅទីក្រុងតូក្រូប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម GORDAN GRLIĆ RADMAN រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី។

ក្នុងជំនួបនោះ ឯកឧត្តម GORDAN GRLIĆ RADMAN បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតប្រែងក្នុងសកម្មភាពមីនមនុស្សធម៌របស់កម្ពុជា និងគ្រោងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសកម្មភាពមីន តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា។ ឯកឧត្តម GORDAN GRLIĆ RADMAN ក៏បានលើកឡើងដែរថា កម្ពុជា គឺជាទីតាំងសំខាន់សម្រាប់ក្រូអាស៊ី ក្នុងការបង្កើនបណ្តាញទំនាក់ទំនងនៅក្នុងតំបន់អាស៊ាន ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ហើយឯកឧត្តម នឹងអញ្ជើញធ្វើទស្សនកិច្ចមកកម្ពុជាដើមឆ្នាំ២០២៦ ដោយមានការចូលរួមជាមួយដោយវិនិយោគគិន និងអ្នកជំនាញពាណិជ្ជកម្ម ដើម្បីស្វែកយល់ និងបង្កើនកិច្ចសហការក្នុងវិស័យសំខាន់ៗ ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ថាមពល និងរួមទាំងវិស័យមីនផងដែរ។

ឯកឧត្តបណ្ឌិត លី ធុជ វាយតម្លៃខ្លស់ចំពោះឯកឧត្តម GORDAN GRLIĆ RADMAN ក៏ដូចជាប្រទេសក្រូអាស៊ី ដែលមើលឃើញពីសក្តានុពលរបស់កម្ពុជា និងបានលើកឡើងដែរថា កម្ពុជាមានបរិយាកាសវិនិយោគអំណោយផល មានភាពប្រកួតប្រជែងខ្ពស់ និងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មរឹងមាំ ដែលជាលក្ខណៈពិសេសសម្រាប់ការវិនិយោគរបស់ក្រូអាស៊ី។ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងផងដែរថា កម្ពុជា ត្រៀមខ្លួនរួចរាល់ ក្នុងកិច្ចសហការជាមួយក្រូអាស៊ី ក្នុងវិស័យសកម្មភាពមីន ហើយភាពជោគជ័យ បទពិសោធន៍ និងជំនាញរបស់កម្ពុជា នឹងធ្វើឱ្យកម្ពុជា ក្លាយជាដៃគូដ៏សំខាន់របស់ក្រូអាស៊ី ក្នុងកិច្ចការសកម្មភាពមីន ទាំងក្នុងតំបន់ និងទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm