ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញ​ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសហភាពអន្តរសភា IPU នៅប្រទេសស្វីស

2025/10/22 10:32:39 pm        1.6 K

នៅថ្ងៃអាទិត្យទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធអនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធាន    គណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Martin Chungong, អគ្គលេខាធិការនៃសហភាពអន្តរសភា នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តម Martin Chungong បានថ្លែងអំណរគុណឯកឧត្តម អ៊ុច បូររិទ្ធ ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមមហាសន្និបាត IPU លើកទី ១៥១ ដែលនេះបញ្ជាក់ពីការយកចិត្តទុកដាក់ និងរួមគ្នាជំរុញការទូតសភា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌ IPU។ ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បានកោតសរសើរចំពោះអគ្គលេខាធិការសហភាពអន្តរសភា ដែលបាននិងកំពុងបំពេញតួនាទីប្រកបដោយប្រសិទ្ធភាព ក្នុងការដឹកនាំលេខាធិការដ្ឋាននៃសហភាពអន្តរសភា ដើម្បីសម្រេចនូវបេសកម្មដ៏ឧត្តុងឧត្តមរបស់សហភាពអន្តរសភា។

 

ឯកឧត្តម អ៊ុច បូររិទ្ធ និងឯកឧត្តម Martin Chungong បានផ្លាស់ប្តូរយោបល់ សំដៅរួមចំណែកដល់ IPU ក្នុងការលើកកម្ពស់ សន្តិភាព អភិបាលកិច្ចល្អ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយ    ចិរភាពលើពិភពលោក។ ឯកឧត្តម អ៊ុច បូររិទ្ធ ស្នើ IPU បន្តកម្មវិធីបណ្តុះបណ្តាលលើកម្ពស់សមត្ថភាព   មន្ត្រី នៃអគ្គលេខាធិការដ្ឋាននៃបណ្តាសភាលើពិភពលោក រួមមានសភាកម្ពុជាផងដែរ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងការពេញចិត្តចំពោះប្រធានបទនៃកិច្ចពិភាក្សាទូទៅ ក្រោមមូលបទ ស្តីពីការប្រកាន់ខ្ជាប់នូវបទដ្ឋានមនុស្សធម៌ និងគាំទ្រសកម្មភាពមនុស្សធម៌ក្នុងគ្រាមានវិបត្តិ (Upholding humanitarian norms and supporting humanitarian action in times of crisis) ដែលមូលបទនេះ សក្តិសមបំផុតចំពោះបរិបទពិភពលោក ដែលពោពេញដោយបញ្ហាប្រឈម ជាពិសេសវិបត្តិមនុស្សធម៌កើតឡើងដោយសង្គ្រាមនិងជំម្លោះប្រើកម្លាំង។

 

ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃថ្មីៗនេះ ដែលបណ្តាលឱ្យមានការបាត់បង់ជនស៊ីវិល ការបំផ្លាញហេដ្ឋា-រចនាសម្ព័ន្ធ ផ្ទះសម្បែង សាលារៀន វត្តអារាម ប្រាសាទបូរាណ និងជនភៀសសិករាប់សែននាក់នៅកម្ពុជា ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម កម្ពុជាយល់យ៉ាងច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាពនិងអះអាងថា កម្ពុជាបន្តរក្សាជំហរដោះស្រាយជម្លោះជាមួយប្រទេសជិតខាងដោយសន្តិវីធី ទាំងយន្តការទ្វេភាគី និងពហុភាគី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជា ចង់បានតែសន្តិភាព និងទទូចស្នើភាគីថៃដោះលែងទាហានកម្ពុជា១៨ រូប ដែល ចាប់ខ្លួនដោយទាហានថៃ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ នៅថ្ងៃ១៨ កក្កដា ២០២៥។

 

ពាក់ព័ន្ធសំណើរសេចក្តីព្រាងសេចក្តីសម្រេចសម្រាប់របៀបវារៈបន្ទាន់ នៃមហាសន្និបាតនៃសហភាពអន្តរសភា អំពីការពង្រឹងសកម្មភាពសភាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមអ៊ីនធើណិត ខណៈប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ (Strengthening parliamentary action against transnational cybercrime while upholding humanitarian principles) ឯកឧត្តម អ៊ុច បូររិទ្ធ បានជម្រាបជូនឯកឧត្តម Martin Chungong ថា ដើម្បីធានាភាពជឿជាក់ មានប្រសិទ្ធភាពក្នុងការអនុវត្ត និងមានលក្ខណៈបរិយាបន្ន កម្ពុជាសូមស្នើឱ្យជំរុញកែសម្រួលសេចក្តីព្រាងសេចក្តីសម្រេចខាងលើ ដើម្បីឆ្លុះបញ្ចាំងគោលការណ៍មិនលំអៀង មិនមានគោលដៅបម្រើជានយោបាយ និងមានភាពជាសាកល ដែលការកែសម្រួលនេះ មហាសន្និបាត នឹងរៀបចំបាននូវសេចក្តីសម្រេចចិត្តមួយ ដែលបង្កើតរួបរួមសហប្រតិបត្តិការ ជាជាងការបំបែកបំបាក់គ្នា នៅក្នុងបេសកកម្មរួមប្រឆាំងឧក្រិដ្ឋកម្មអនឡាញ និងប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូរនៃមនុស្សជាតិ។ ឯកឧត្តម Martin Chungong បានថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយស្ថាបនារបស់កម្ពុជា ក្នុងការងារអន្តរជាតិនេះ។

 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        450
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        485
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        630

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm