កូឡុំប៊ី និងអាមេរិក ប្តេជ្ញាធ្វើឲ្យប្រសើរឡើងនូវយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀន អំឡុងជម្លោះ Trump-Petro

2025/10/22 11:11:52 pm        98

ទីក្រុង Bogota កាលពីថ្ងៃអង្គារ (ទី២១ ខែតុលា) បានឲ្យដឹងថា ប្រធានាធិបតីកូឡុំប៊ី បានជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស ហើយបានពិភាក្សា អំពីកិច្ចប្រឹងប្រែងប្រឆាំងគ្រឿងញៀន បន្ទាប់ពីជម្លោះជាសាធារណៈថ្មីជាមួយសមភាគី គឺលោក Donald Trump បានធ្វើឲ្យមានភាពអាប់អួ ក្នុងទំនាក់ទំនង រវាងដៃគូជាប្រវត្តិសាស្ត្រនេះ។

ក្រសួងការបរទេសកូឡុំប៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Gustavo Petro មាននូវកិច្ចប្រជុំដ៏យូរ ស្មោះត្រង់ និងប្រកបដោយការស្ថាបនា ជាមួយភារធារីសហរដ្ឋអាមេរិក លោក John McNamara បន្ទាប់ពីលោក Trump បានគំរាមលុបចោលជំនួយទាំងអស់ និងដំឡើងពន្ធទណ្ឌកម្មលើប្រទេសតំបន់អាមេរិកខាងត្បូងមួយនេះ។

សេចក្តីថ្លែងការណ៍បានបន្តថា៖ «តំណាងពីប្រទេសទាំង២ បានព្រមព្រៀងគ្នាថា នេះគឺជាជំហានដំបូងឆ្ពោះទៅរកការដោះស្រាយការប្រឈមមុខដាក់គ្នានាពេលបច្ចុប្បន្ន នៅក្នុងទំនាក់ទំនងទ្វេភាគី ហើយថា កិច្ចប្រជុំបន្ថែមទៀត នឹងត្រូវធ្វើឡើងក្នុងគោលបំណងឈានដល់ដំណោះស្រាយភ្លាមៗទាន់ពេលវេលា»។

គួរដឹងថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ លោក Trump ដែលបានបើកយុទ្ធនាការកងទ័ពជើងទឹកដ៍ខ្លាំងក្លាមួយ នៅតំបន់ការ៉ាអ៊ីព ប្រឆាំងនឹងក្រុមដែលសង្ស័យជួញដូរគ្រឿងញៀន បានរិះគន់លើលោក Petro ដែលជាអ្នកឆ្វេងនិយម ដោយហៅលោកថា ជា «ឈ្មួញគ្រឿងញៀនខុសច្បាប់»។ ហើយបន្ថែមពីលើការផ្អាកជំនួយ និងការដំឡើងពន្ធ លោក Trump បានគំរាមចាត់វិធានការដែលមិនបញ្ជាក់ឲ្យដឹង ដើម្បី «បញ្ឈប់» ការដាំដុះគ្រឿងញៀន នៅក្នុងប្រទេសនេះ ដែលជាប្រទេសផលិតសារធាតុកូកាអ៊ីនដ៏ធំបំផុតរបស់ពិភពលោក ប្រសិនបើលោក Petro មិនអាចធ្វើសកម្មភាពអ្វីទេនោះ។

រដ្ឋបាលរបស់លោក Petro ជំទាស់ថា ផ្ទុយពីការអះអាងរបស់លោក Trump ខ្លួនបានបន្តប្រយុទ្ធប្រឆាំងនឹងការផលិតគ្រឿងញៀន ដោយបង្ហាញពីការរឹបអូសបានក្នុងកម្រិតច្រើនបំផុត៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm