កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នឹង​ប្រព្រឹត្ត​ថ្ងៃ​ស្អែក​នេះ ខណៈកម្ពុជារំពឹងទទួលបានផ្លែផ្កាជាវិជ្ជមាន លើកកម្ពស់សន្តិភាព និងការវិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើងវិញ

2025/10/22 11:25:55 pm        1.6 K

កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយភាគីកម្ពុជា ដឹក​នាំ​ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ជាតិ​។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅ​រសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះថា តាមរយៈ កិច្ចប្រជុំពិសេសលើកទី២ គណៈ​កម្មាធិការ​ព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះ កម្ពុជារំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹង​អាច​ពិភាក្សា​គ្នា​ក្នុង​បរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់ លើបញ្ហា​អាទិភាព​ទាំង​ឡាយ​ ដោយគោរពយ៉ាង​ខ្ជាប់​ខ្ជួន​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀងដែ​ល​ភាគី​ទាំង​ពីរ​សម្រេច​កន្លង​មក​ ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារយោធាធុនធ្ងន់ ដែល​ត្រូវ​អនុវត្ត​នៅ​ក្រោម​ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ឯកឧត្តមប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់បន្ថែមថា ចំពោះ​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​ការ​ដោះ​មីន​មនុស្ស​ធម៌,​ កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ឆ្លង​ដែន​រួម​បញ្ចូល​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និងសង្ឃឹមថាកិច្ចពិភាក្សា​រវាង​ភាគី​ទាំង​ពីរ​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។

ឯកឧត្តមថ្លែងថា ក្នុងន័យនេះ កម្ពុជាជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈ​កម្មាធិការ​ព្រំដែន​ទូទៅ​ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅ​ដល់​ការ​លើក​កម្ពស់​សន្តិភាព​ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​បាន​ឆាប់​រហ័ស​។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ​កង​យោធពល​ខេមរភូមិន្ទ ដើម្បីទៅចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាស​អញ្ជើញ​ដល់​ប្រទេស​ម៉ាឡេស៊ី​ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទទួល​បាន​ការ​ស្វាគមន៍​យ៉ាងកក់ក្ដៅពី ឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយ​ការ​នាយ​សេនា​ធិការ​ទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្រ្តរបស់ម៉ាឡេស៊ី និង​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី និងអនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នៅអាកាស​យានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm