ការប្រយុទ្ធគ្នា រវាងកងកម្លាំងស៊ីរី និងក្រុមសកម្មប្រយុទ្ធបារាំង ផ្ទុះឡើង នៅទីក្រុង Idlib

2025/10/23 01:30:56 am        75

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya បានរាយការណ៍នៅថ្ងៃពុធ (ទី២២ ខែតុលា) នេះថា ការប្រយុទ្ធគ្នា រវាងកងកម្លាំងសន្តិសុខស៊ីរី និងក្រុមសកម្មប្រយុទ្ធបារាំង បានផ្ទុះឡើងពេញមួយយប់ក្នុងតំបន់ Harem របស់ទីក្រុង Idlib នៅភាគពាយព្យនៃប្រទេសស៊ីរី។

អ្នកឆ្លើយឆ្លងព័ត៌មានបានបន្ថែមថា កងកម្លាំងសន្តិសុខស៊ីរី កំពុងឡោមព័ទ្ធជំរំមួយ ដែលក្រុមសកម្មប្រយុទ្ធបារាំង បាននិងកំពុងលាក់ខ្លួន។ យោងតាមប្រភពព័ត៌មាននានា បានឲ្យដឹងថា ប្រតិបត្តិការដែលផ្តោតលើជំរុំនៅតំបន់ Harem នេះ គឺទាក់ទងនឹងកិច្ចប្រឹងប្រែងរបស់ស៊ីរី ក្នុងការប្រគល់ខ្លួនក្រុមឧទ្ទាមបារាំងដែលរដ្ឋាភិបាលរបស់ពួកគេចង់បានខ្លួន។

កូនប្រុសរបស់ក្រុមជ្រុលនិយមបារាំងដ៏លេចធ្លោម្នាក់នៅក្នុងជំរំនេះ ដែលប្រាប់ឈ្មោះហៅក្រៅ Jibril al-Mouhajir បាននិយាយទៅកាន់បណ្ដាញសារព័ត៌មានថា៖ «ការប្រយុទ្ធគ្នាបានផ្ទុះឡើងក្រោយពាក់កណ្តាលអធ្រាត្រ និងកំពុងបន្ត»។ លោក Al-Mouhajir បាននិយាយថា រដ្ឋាភិបាលបារាំងបានទាមទារឲ្យ «ប្រគល់ជនជាតិបារាំង ២នាក់ ក្នុងក្រុមនេះ» ទៅឲ្យអាជ្ញាធរស៊ីរី។

អ្នកស្រុកម្នាក់នៃតំបន់ Harem ជាកន្លែងដែលជំរុំមានទីតាំងនៅជិតព្រំដែនប្រទេសទួរគី បានឲ្យដឹងថា លោកបានឃើញកងកម្លាំងរដ្ឋាភិបាលនាំយកកម្លាំងជំនួយទៅដល់តំបន់នេះ តាំងពីថ្ងៃអង្គារ ហើយសំឡេងផ្ទុះបានលាន់ឡើង។

ក្រុមជ្រុលនិយមបរទេស គឺ Firqatul Ghuraba ត្រូវបានដឹកនាំដោយលោក Omar Omsen ដែលត្រូវបានគេស្គាល់ផងដែរឈ្មោះ Omar Diaby ជាអតីតឧក្រិដ្ឋជនសញ្ជាតិ ២ បារាំង-សេណេហ្គាល់ ដែលបានក្លាយទៅជាអ្នកផ្ដល់ឱវាទខាងសាសនា៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm