ព្យុះ​ស៊ីក្លូន​បណ្ដាល​ឲ្យ​មនុស្ស ២០​នាក់​ស្លាប់​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា​

2022/02/08 09:47:11 pm        450

​ម៉ា​ដា​ហ្គា​ស្កា៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ព្យុះ​ស៊ីក្លូន ​Batsirai បោកបក់​ខ្លាំង​បណ្តាល​ឲ្យ​មនុស្ស ២០​នាក់​ស្លាប់​ក្នុង​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា និង​បណ្ដាល​ឱ្យ​ប្រជាជន​ជាង ៥៥,០០០នាក់​ក្លាយជា​ជនរងគ្រោះ​គ្មាន​ផ្ទះ​សម្បែង បន្ទាប់ពី​បាន​បោកបក់​ខ្លាំង​មក​លើ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត របស់​ប្រទេស​កោះ​មួយ​នេះ​។

​ក្រសួង​ឧតុនិយម​ជាតិ​បាន​និយាយ​ថា ព្យុះ​ស៊ីក្លូន​បាន​ចុះ​ខ្សោយ​ឆាប់រហ័ស​ នៅ​ពេល​ដែល​វា​បានផ្លាស់​ទី​ទៅ​ភាគ​និរតីឆ្លងកាត់​កោះ​នេះ ​ដែល​បង្ក​ហានិភ័យ​តិចដល់​តំបន់​ផ្សេងទៀត​លើកលែង​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​ នាយកដ្ឋាន​អាកាសធាតុ​បាន​និយាយ​ថា ​ព្យុះ​ស៊ីក្លូន Batsirai ជា​ព្យុះ​ស៊ីក្លូន​ធំ​ទី​ពីរ​នៅ​អាហ្វ្រិកខាង​ត្បូង​ក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​រសាយ​បាត់​នៅ​ពេល​ដែល​វា​ចេញពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា ហើយ​នឹង​មិន​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ម៉ូ​ហ្សំ​ប៊ិក​នោះ​ទេ​។ ប្រធានា​ធិបតី​លោក Andry Rajoelina បាន​ទៅ​ទីក្រុង Mananjary ដើម្បី​ពិនិត្យមើល​ការបំផ្លាញ​ដោយសារ​ព្យុះ និង​ពិនិត្យ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​។

​ក្រុម​មន្ត្រី​បាន​និយាយ​ថា ព្យុះ​ស៊ីក្លូន Batsirai បាន​បំផ្លាញ​លំនៅដ្ឋាន និង​អគារ​រដ្ឋាភិបាល​ប្រមាណ ៣ពាន់​ខ្នង ហើយ​បាន​ជន់​លិច​លំនៅដ្ឋាន ៥,៧០០​កន្លែង​ផ្សេងទៀត​នៅ​ក្នុង​ទីក្រុង Mananjary និងទីក្រុង​ក្បែរ​នោះ​។​ នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា លោកស្រី Pasqualina DiSirio បាន​ព្រមាន​ថា ដំណាំ​បាន​រង​ការខូចខាត​ដោយសារ​ព្យុះ​ស៊ីក្លូន ដែល​នឹង​គំរាម​កំហែង​ដល់​ការ​ផ្គត់​ផ្គង់​ស្បៀង​របស់​ប្រទេស​ក្នុង​រយៈពេល​ច្រើន​ខែ​ខាងមុខ​។​ លោកស្រី​និយាយ​ថា ស្រូវ​គឺជា​ដំណាំ​សំខាន់​សម្រាប់​ប្រជាជន ហើយ​ពួកគេ​នឹង​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​លើ​បញ្ហា​សន្តិសុខ​ស្បៀង​ក្នុង​រយៈពេល ៣ ទៅ ៦ខែ​ខាងមុខ ប្រសិនបើ​យើង​គ្មាន​សកម្មភាពសង្គ្រោះ​ភ្លាមៗ​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm