លោក Trump បញ្ជាក់ថា អាមេរិកមិនបានព្រមឱ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយវាយចូលទឹកដីរុស្ស៊ីទេ

2025/10/23 03:44:37 pm        103

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (២២ តុលា) បានបញ្ជាក់ថា របាយការណ៍ព័ត៌មាននានាដែលនិយាយថា សហរដ្ឋអាមេរិក កំពុងផ្តល់ការយល់ព្រមដល់អ៊ុយក្រែន ក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី គឺជារឿងមិនពិតនោះឡើយ ដោយបន្ថែមថា សហរដ្ឋអាមេរិក "មិនពាក់ព័ន្ធអ្វីជាមួយមីស៊ីលទាំងនោះទេ"។

កាសែត Wall Street Journal ដែលដកស្រង់សម្តីពីប្រភពមន្ត្រីអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធដដែលនោះថា រដ្ឋបាលលោក Trump បានដកការរឹតត្បិតលើអ៊ុយក្រែនហើយ ចំពោះការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយមួយចំនួនដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច។

ក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា៖ អត្ថបទរបស់ Journal នោះ (ដោយសំដៅលើសារព័ត៌មាន Wall Street Journal) ស្តីពី "ការយល់ព្រមរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន ក្នុងការអនុញ្ញាតឱ្យប្រើមីស៊ីលរយៈចម្ងាយឆ្ងាយវាយជ្រៅក្នុងប្រទេសរុស្ស៊ី" គឺជារឿងមិនពិតនោះទេ។ លោកបន្ថែមថា "សហរដ្ឋអាមេរិក មិនមានអ្វីពាក់ព័ន្ធជាមួយមីស៊ីលនោះសោះឡើយ ទាំងប្រភពដើមរបស់មីស៊ីល ឬអ្វីដែលអ៊ុយក្រែនធ្វើជាមួយអាវុធទាំងនោះ!"។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា "សមត្ថភាពរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនកាន់តែធំ ឆន្ទៈរបស់រុស្ស៊ីក្នុងការបញ្ចប់សង្គ្រាមក៏កាន់តែធំដូចគ្នា"។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីដើមខែតុលា បានព្រមានអាមេរិកថា ការផ្គត់ផ្គង់មីស៊ីលចម្ងាយឆ្ងាយដល់អ៊ុយក្រែន នឹងធ្វើឱ្យខូចទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន យ៉ាងធ្ងន់ធ្ងរបំផុត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm