អ៊ុយក្រែន ស្នើប្លុកអឺរ៉ុប កុំឱ្យដាក់ដែនកំណត់លើការប្រើឥណទានពីទ្រព្យបង្កករុស្ស៊ី

2025/10/23 03:53:41 pm        134

អ៊ុយក្រែន ជំរុញឱ្យបណ្តាប្រទេសអ៊ឺរ៉ុប កុំដាក់ដែនកំណត់លើការប្រើប្រាស់ប្រាក់កម្ចី ១៦៣ពាន់លានដុល្លារ ដែលបានស្នើឡើង ដោយផ្អែកលើទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីដែលត្រូវបង្កក ដោយលើកហេតុផលថា ខ្លួនត្រូវការលទ្ធភាពទិញសព្វាវុធដែលមិនមែនជារបស់អឺរ៉ុប ជួសជុលការខូចខាតសង្គ្រាមពីការវាយប្រហាររបស់រុស្ស៊ី និងផ្តល់សំណងដល់ជនរងគ្រោះ នេះបើតាមការលើកឡើងរបស់មន្រ្តីទីក្រុងគីវ។

មេដឹកនាំសហភាពអឺរ៉ុបត្រៀមពិភាក្សាពី "ឥណទានគ្មានការប្រាក់" ដល់ទីក្រុងគីវ នៅថ្ងៃព្រហស្បតិ៍ (២៣ តុលា) នេះ ក្នុងកិច្ចពិភាក្សាមួយ ដែលចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនផ្ទាល់ ហើយរដ្ឋមួយចំនួនបានណែនាំថា មូលនិធិនេះគួរតែចំណាយជាចម្បងលើអាវុធផលិតដោយអឺរ៉ុប ដើម្បីបង្កើនឧស្សាហកម្មការពារជាតិរបស់ពួកគេ ខណៈការគំរាមកំហែងពីរុស្ស៊ី កើនឡើង។ ប៉ុន្តែអ៊ុយក្រែននិយាយថា ខ្លួនត្រូវការសេរីភាពក្នុងការទិញយុទ្ធោបករណ៍ពីរដ្ឋដទៃ ប្រសិនបើអាវុធអឺរ៉ុបមិនមានគ្រប់គ្រាន់។

មន្ត្រីជាន់ខ្ពស់មួយរូបក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ុយក្រែនត្រូវការថវិកាពីឥណទាននោះនៅចុងឆ្នាំ២០២៥នេះ និងស្វ័យភាពលើរបៀបចំណាយ ជាពិសេសលើការទិញសព្វាវុធ។ ជាឧទាហរណ៍ ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក មានសារសំខាន់ណាស់ចំពោះសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការបាញ់ទម្លាក់មីស៊ីលបាលីស្ទិករបស់រុស្ស៊ី។

គួរឱ្យដឹងថា មេដឹកនាំអឺរ៉ុបបានសម្តែងការគាំទ្រយ៉ាងទូលំទូលាយនៅដើមខែនេះ សម្រាប់គំនិតនៃការប្រើទ្រព្យរុស្ស៊ី ដែលត្រូវបង្កកនៅលោកខាងលិច ដើម្បីផ្តល់ប្រាក់កម្ចី ១៤០ពាន់លានអឺរ៉ូ (១៦៣ ពាន់លានដុល្លារ) ដល់អ៊ុយក្រែន។ វិមានក្រឹមឡាំងបានហៅផែនការនេះថាជាការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដោយខុសច្បាប់ ហើយព្រមានថានឹងមានការសងសឹក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        7
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        24
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm