ផលិតផលក្នុងវិស័យឧស្សាហកម្ម មានតម្លៃសរុប ៧ ៤៣៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១

2022/02/08 09:48:15 pm        903

ភ្នំពេញ៖ តម្លៃផលិតផលវិស័យឧស្សាហកម្ម មានសរុបប្រមាណជា ៧ ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះតម្លៃផលិតផលបម្រើទីផ្សារក្នុងស្រុក មានជាង ១ ៩៧៧ លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលនាំចេញមានចំនួនជាង ៥ ៤៥៦ លានដុល្លារអាមេរិក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើក ឡើងនៅក្នុងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០២២ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៧ ខែកុម្ភៈនេះថា ក្រសួងបាន បន្តផ្តោតការយកចិត្ត​ទុកដាក់​លើ​ការចូលរួមអនុវត្តផែនការសកម្មភាព ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥​ តាមដំណាក់កាល ​និងពេលវេលានីមួយៗ ក្នុងចង្កោមការងាររបស់ខ្លួនប្រកបដោយផ្លែផ្កា ទោះបីឆ្លងកាត់រលកនៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ។

វិស័យឧស្សាហកម្មបានរួមចំណែកដល់ការអភិវឌ្ឍ ការទ្រទ្រង់និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកប​ដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារ ​ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងការ​បង្កើនប្រាក់​ចំណូល​សមរម្យជូនប្រជាជនកម្ពុជា។

ជាក់ស្តែងក្នុងឆ្នាំ ២០២១ កម្ពុជា​មានរោងចក្រធុនធំកំពុងដំណើរការ ​មានចំនួន ១​​ ៨៧៩ រោងចក្រ មាន​ទុនវិនិយោគសរុបជាង ​១៣ ៨១១ ​លានដុល្លារអាមេរិក ​មានការកើនឡើងជាង ២៥៦ លាន​ដុល្លារ​អាមេរិក ស្មើជិត ២% ​ដោយបានផ្តល់ឱកាសការងារចំនួន ៩៨ ម៉ឺនកន្លែង។

ដោយមានតម្លៃផលិតផលសរុបប្រមាណជា ៧ ៤៣៣ លានដុល្លារអាមេរិក ​ទាបជាងឆ្នាំមុន ប្រមាណ ១៥%, ក្នុងនោះតម្លៃបរិមាណផលិត ផលបម្រើទីផ្សារក្នុងស្រុក។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ​បញ្ជាក់ថា ​ជុំវិញការរក្សាបានចំនួនរោងចក្រខាងលើ គឺបានកើតចេញ​សុខ​សន្តិភាព រួមជាមួយការ ​កំណែទម្រង់បរិយាកាសវិនិយោគ ​និង​ធុរកិច្ចជា​បន្តបន្ទាប់របស់រាជ​រដ្ឋា​ភិបាលកម្ពុជា បានផ្តល់ទំនុកចិត្តនិងបរិស្ថានសមស្របដល់វិនិយោគិន ធុរជន ក្នុងនិងក្រៅប្រទេស ឱ្យបន្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។

ក្នុងឆ្នាំ ២០២១ នេះ មានរោងចក្រថ្មី កើតឡើងចំនួន ១៦៣ រោងចក្រ ខណៈដែលមាន​រោងចក្រ​បិទទ្វារ​ចំនួន ១៤៨ ។ ​មានន័យថា ​ទោះបីស្ថិតក្នុង ​កាលៈទេសៈលំបាក​ បណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដោយ ​ក៏នៅមានតួលេខកំណើនវិជ្ជមាន រវាងចំនួនរោងចក្របើកថ្មី ​និងចំនួនបិទទ្វារ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm