កម្ពុជា និងថៃនឹងសាងសង់បង្គោលព្រំដែនចំនួន១៥ឡើងវិញតាមគំរូដើមជំនាន់បារាំង

2025/10/23 04:34:08 pm        515

កម្ពុជា និងថៃ បានឯកភាពគ្នាសាងសង់នូវបង្គោលព្រំដែនចំនួន១៥ឡើងវិញ តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំង និងសាងសង់ ឡើងវិញនូវបង្គោលលិចទឹកចំនួន៣ទីតាំង។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ នៃកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា​-ថៃ ដែលបានធ្វើឡើងនៅ ខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ​២០២៥​នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ក្រោយ​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ពិសេស​គណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក(JBC) កម្ពុជា ថៃ បានឲ្យដឹងថា គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និង​ជា​សហ​ប្រធាន​គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ (ភាគីកម្ពុជា)។ គណៈប្រតិភូថៃដឹកនាំដោយឯកឧត្តម Prasas Prasasvinitchai ទីប្រឹក្សា​ក្រសួង​ការ​បរទេស​នៃ​ព្រះ​រា​ជា​ណា​ចក្រថៃ និងជាសហប្រធាន គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ-កម្ពុជា (ភាគីថៃ) ដោយកិច្ចប្រជុំបានធ្វើឡើងក្នុងបរិយាកាសមិត្តភាព និងស្និទ្ធស្នាល។

តាម​សេចក្តីប្រកាសព័ត៌មានរួមកិច្ចប្រជុំ បានឲ្យបញ្ជាក់ថា ភាគីទាំងពីរ(កម្ពុជា-ថៃ)​បាន​ឯកភាព​ប្រគល់​ភារកិច្ច​ជូន​អនុ​គណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បី​សាង​សង់​ឡើង​វិ​ញ​នូវ​បង្គោល​ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោល​ជំនាន់​បារាំង​នៅ​ទីតាំង​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើទីតាំងដើម ហើយមួយវិញ​ទៀត​ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​សាង​សង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែ​នលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរ នឹងឯកភាពគ្នាផងដែរ។

សេចក្តីប្រកាសព័ត៌មានរួមដដែល បានលើកឡើង​ទៀត​ថា​ភាគី​ទាំង​ពីរ​ក៏បា​ន​ឯកភាព​ពន្លឿន​ការ​កែ​ស​ម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុច​ទី៤ ជំហានទី២ នៃTOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន។

តាម​សេចក្តីប្រកាសព័ត៌មានរួម បានឲ្យដឹងទៀតថា ពាក់ព័ន្ធ​នឹង​ករណី​ការ​ចុះ​វាស់​វែង​ និង​ខណ្ឌ​សីមា​ព្រំដែន​នៅ​លើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 នៅក្នុង​តំបន់​ភូមិ​ជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ ភាគីទាំងពីរ​បាន​ឯកភាព​ពិនិត្យ​កែ​សម្រួល​បញ្ចប់​បែបបទណែនាំបច្ចេកទេស (TI)សម្រាប់ការវាស់វែងរួមគ្នា និងបោះ​បង្គោល​បណ្តោះ​អាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ 42-47។ បន្ទាប់​ពី​បញ្ចប់​ការ​វាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​រៀង​ខ្លួន​ ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យ​សម្រេច​លើកា​រ​បង្កើត​យន្ត​ការ​សម​ស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ។

សេចក្តី​ប្រកាសបានបញ្ជាក់ទៀតថា ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើង​ក្នុង​គោល​បំណង​ប​ម្រើ​ឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃនោះឡើយ ហើយ​ភាគីទាំងពីរក៏បានឯកភាពសម្របសម្រួលណែនាំដល់អាជ្ញាធរមូលដ្ឋាន រួមទាំង​កង​កម្លាំ​ង​យោធា និង ជនស៊ីវិល ដើម្បីចូលរួមធានាសុវត្ថិភាព និងមិនរារាំងដល់ក្រុមវាស់វែងចម្រុះ ព្រម​ទាំង​ត្រូវ​ចៀស​វាង រាល់សកម្មភាពបង្កហេតុ ដែលអាចបង្កើតភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់នេះ ហើយ​ត្រូវ​ធានា សុវត្ថិភាពពីគ្រាប់មីន ដោយអនុលោមតាមមាត្រា ៣ នៃ MOU ឆ្នាំ ២០០០​ផង​ដែរ​។

បើតាមសេចក្តីប្រកាសព័ត៌មានភាគីទាំងពីរក៏បានឯកភាពថា កិច្ចប្រជុំ​បន្ទា​ប់របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមាព្រំដែនគោក (JBC) នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទីមួយនៃខែមករា ឆ្នាំ ២០២៦ នៅ​ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        40
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        48
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm