អ៊ុយក្រែនអួតថា យានដ្រូនសមុទ្រថ្មីរបស់ខ្លួនអាចវាយប្រហារគ្រប់ទីកន្លែងក្នុងសមុទ្រខ្មៅ

2025/10/23 06:30:00 pm        122

សេវាសន្តិសុខរដ្ឋរបស់អ៊ុយក្រែន បានបើកបង្ហាញយានដ្រូនបើកនៅសមុទ្រថ្មីរបស់ខ្លួន ដែលបានធ្វើឱ្យប្រសើរឡើងជាងមុន ក្នុងអ្វីដែលទីក្រុងគីវអះអាងថា ឥឡូវនេះអាចប្រតិបត្តិការគ្រប់ទីកន្លែងក្នុងសមុទ្រខ្មៅ បំពាក់អាវុធធុនធ្ងន់ជាងមុន និងប្រើបញ្ញាសិប្បនិម្មិត AI សម្រាប់កំណត់គោលដៅទៀតផង។

អ៊ុយក្រែន តែងប្រើយានដ្រូនរបស់កងទ័ពជើងទឹក ដើម្បីកំណត់គោលដៅលើការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ក្នុងសមុទ្រខ្មៅ។ សេវាសន្តិសុខអ៊ុយក្រែន ដែលត្រូវស្គាល់ដោយអក្សរកាត់ជាភាសាអ៊ុយក្រែនថា SBU បានលើកសរសើរសមត្ថភាពនៃការវាយប្រហារដោយទូកដ្រូនទាំងនោះហៅថា "Sea Baby" ដែលបានបង្ខំឱ្យមានការផ្លាស់ប្តូរជាយុទ្ធសាស្រ្តក្នុងប្រតិបត្តិការកងទ័ពជើងទឹករុស្ស៊ី។

ក្រុមមន្រ្តី SBU បាននិយាយថា រយៈចម្ងាយនៃដ្រូន Sea Baby នេះ ត្រូវបានពង្រីកពី ១.០០០គីឡូម៉ែត្រ ទៅដល់ ១.៥០០គីឡូម៉ែត្រ ហើយអាចផ្ទុកបន្ទុកបានរហូតដល់ទៅ ២ពាន់គីឡូក្រាម។ នៅអំឡុងពេលហ្វឹកហ្វឺនសាកល្បង ទូកដ្រូនជាច្រើន ដែលខ្លះបំពាក់ដោយជើងបាញ់គ្រាប់រ៉ូកែតពហុមុខងារ និងខ្លះទៀតមានបំពាក់កាំភ្លើងយន្តទប់លំនឹង។

SBU បាននិយាយថា ការវាយប្រហារដោយដ្រូនត្រូវចាត់ទុកថាជាប្រតិបត្តិការដ៏ជោគជ័យប្រឆាំងនឹងនាវារុស្ស៊ីចំនួន ១១គ្រឿងមកហើយ រួមទាំងនាវាចម្បាំង និងនាវាផ្ទុកមីស៊ីល ដែលជំរុញឱ្យកងទ័ពជើងទឹករុស្ស៊ី ផ្លាស់ប្តូរទីតាំងមូលដ្ឋានសំខាន់របស់ខ្លួនពីតំបន់ Sevastopol នៅឧបទ្វីបគ្រីម៉េ ទៅតំបន់ Novorossiysk នៅលើឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm