ក្រសួងទេសចរណ៍ ជំរុញភាគីពាក់ព័ន្ធអនុវត្តស្តង់ដារសុវត្ថិទេសចរណ៍ ​អំឡុង​បុណ្យ​ចូលឆ្នំា​ខ្មែរ​ខាង​មុខ

2022/02/08 10:04:49 pm        898

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវឲ្យគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរក្នុងស្រុកត្រូវរួមគ្នា អនុវត្តគោលការណ៍ណែនាំរាជរដ្ឋាភិបាលទប់ស្កាត់កូវីដអូមីក្រុន ចាប់ពីឥឡូវទៅ ដើម្បីជំរុញការរៀបចំ និងការដើរកម្សាន្តថ្ងៃចូលឆ្នាំថ្មីមានសុវត្ថិភាព។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៨ ខែកុម្ភៈនេះ ថា នៅពេលបច្ចុប្បន្នស្ថានភាគ្រប់គ្រងចលនាទេសចរណ៍​ក្នុងស្រុក​គឺយើង​មានគ្រប់គ្រងបានល្អប្រសើរ ​និងមាន​សុវត្ថិភាព​ ខណៈនៅរៀងរាល់ថ្ងៃឈប់សម្រាក​ចុង​សប្តាហ៍សៅរ៍-អាទិត្យ​ គឺមានទេសចរក្នុងស្រុកចេញដើរកម្សាន្តមានការកើនឡើង ជាបន្តបន្ទាប់ ហើយ​ជាមធ្យមគឺមានប្រមាណជាង ២០ម៉ឺននាក់។ នេះជាសញ្ញាវិជ្ជមាន​ដ៏ល្អសម្រាប់​វិស័យ​ទេសចរណ៍ ក៏ដូចជា​បុរេលក្ខខ័ណ្ឌមួយក្នុងទាក់ទាញភ្ញៀវ​ទេសចរវ៉ាក់សំាំង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ផងដែរ។

ដើម្បីជំរុញការរៀបចំ និងជំរុញការដើរកម្សាន្តនៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​អោយ​កាន់​តែមានសុវត្ថិភាពថែមទៀតនោះ ​ឯកឧត្តម តុប សុភ័ក ​បានបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធទាំង​អស់​ជាពិសេស ​មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរ ​គឺត្រូវរួមអនុវត្តគោលការណែនាំ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង នឹងការរាតត្បាតមេរោគកូវីដ១៩ និងអូមីក្រុង​ចាប់​ពី​ពេលនេះតទៅ ​ជាពិសេសអនុវត្តវិធានសុខាភិបាល ​ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង​ការ​អនុវត្តនីតិប្រតិបត្តិ​ស្តង់ដារ​អប្បបរមាSOP ​ដើម្បីការឆ្លងកូវីដមានការធ្លាក់ចុះចាប់ពីពេលនេះតទៅ។

ការត្រៀមរៀបចំកម្មវិធីបុណ្យចូលឆ្នាំ និងការត្រៀម​ដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នេះដែរ ​ព្រះសង្ឈ ក៏ដូចជាប្រជាពលរដ្ឋ សំដែងការអបអរសាទរចំពោះប្រមុខថ្នាក់ដឹកនាំ​រាជ​រដ្ឋា​ភិបាល ដែលបានប្តេជ្ញាចិត្តរៀបចំពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដលថ្ងៃទី១៦ ​ខែមេសា ឆ្នាំ២០២២នេះ ឲ្យ​មានភាពពេញលេញវិញ ខណៈបុណ្យចូលឆ្នាំប្រពៃណីខ្មែរ​នេះ​មាន​ការអកខានរៀបចំចំនួន ២ឆ្នាំមកហើយ។

សូមបញ្ជាក់ថា នៅក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះអោយបានជោគជ័យ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បន្តអំពាវនាវដល់ជនរួមជាតិឱ្យបន្តចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ​និងសូមអំពាវនាវចំពោះប្រជាពលរដ្ឋប្រឹងប្រែង ធ្វើយ៉ាងណាកុំឱ្យដើរថយក្រោយ​ខកខាន​ការរៀបចំ​បុណ្យចូលឆ្នាំ​ និងនាំគ្នារាំលេងសប្បាយទៅ​ តែរាំឃ្លាតពីគ្នាបន្តិច នៅថ្ងៃបុណ្យ​ចូលឆ្នាំថ្មី ​ឆ្នាំ២០២២នេះ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm