ប្រមុខការពារជាតិកម្ពុជា៖ លទ្ធផលសភាពការណ៍កម្ពុជា-ថៃ បច្ចុប្បន្ននឹង​បង្កលក្ខណៈ​ក្នុងការ​ដោះលែង​ទាហ៊ានកម្ពុជា ១៨នាក់ និងបង្កើតជំនឿទុក​ចិត្តការវិលត្រឡប់​ទៅរក​ប្រក្រតី​ភាព​ឡើងវិញ

2025/10/23 07:43:57 pm        567

ភ្នំពេញ៖​ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បាន​បញ្ជាក់​ថា តាមរយៈលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ ដែល​គ្រោង​នឹង​ចុះ​ហត្ថ​លេខា​នៅ​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី, សភាពការណ៍​ដែល​កំពុង​ទទួល​បាន​នេះនឹ​ងបង្កលក្ខណៈក្នុងការដោះលែងទាហ៊ានកម្ពុជាចំនួន១៨នាក់ និងបង្កើ​ត​ភាព​ជំនឿទុ​កចិត្ត និងជឿជាក់ទៅវិញទៅមកព្រមទាំងការប្ដេជ្ញាចិ​ត្ត​ក្នុង​កា​រធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនង​ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា-ថៃ (GBC) ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបង្ហាញការសាទរ និង​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ ដែ​លគ្រោ​ងនឹងចុះហត្ថលេខានៅថ្ងៃ៍ទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេស​ម៉ាឡេ​ស៊ី ក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី ក្នុងស្មារតី​បង្កើត​ភាព​ជំនឿទុកចិត្ត និងជឿជាក់ទៅវិញទៅមក ព្រមទាំងការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរ។ 

ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា សភាពការណ៍ដែលកម្ពុជា-ថៃកំពុងទទួល​បាន​នេះ​ក៏​នឹង​បង្ក​លក្ខណៈ​ក្នុង​ការដោះលែងទាហ៊ានកម្ពុជាចំនួន១៨នាក់ ក្រោមការចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុងកូឡាឡាំពួ ដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២៥​ខាង​មុខ​ផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសបន្ទាប់ នៃ​គណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល៩០ថ្ងៃ ឬតាម​សេចក្តី​ត្រូវ​ការ​ចាំបា​ច់​ណាមួយ​បន្ទាប់​ពី​កិច្ច​ប្រជុំនេះដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងឱកាសនោះ ឯកឧត្តម​បាន​បញ្ជាក់​ពី​ការ​បន្ត​ប្តេជ្ញា​ចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និង​កិច្ច​សហ​ប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជាមិត្តទាំងអស់៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm