ពលរដ្ឋខ្មែរនៅថៃប្រមាណ២០០នាក់ក្នុងមួយថ្ងៃ បានបន្ត​វិលត្រឡប់​មកកម្ពុជា​វិញ​ដោយសារ​ឱកាស​ការងារ​សម្បូរបែបជាងមុន

2025/10/23 08:41:13 pm        508

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់​ពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ រហូតមកដល់ពេលនេះ នៅតែមានប្រជាពលរដ្ឋខ្មែរនៅថៃ បានបន្ត​វិល​ត្រឡប់​ចូល​មក​ស្រុក​កំណើត​ដើម​វិញ ជាមធ្យមចំនួន២០០នាក់ ក្នុងមួយថ្ងៃ ដោយសារការ​មើល​ឃើញ​ឱកា​ស​ការងារជាច្រើនកន្លែងបានកំពុងប្រកាសតម្រូវការកម្លាំងពលកម្ម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៥កន្លងទៅ បាន​ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ​ដែល​បាន​ចាក​ចេញ​ពី​ប្រទេសថៃ មានចំនួនសរុបប្រមាណជាង ៩៤ម៉ឺននាក់ ដើម្បី​វិលត្រឡប់​មក​ស្វែង​រក​ការងារ ក៏ដូចជាមករស់នៅក្នុងប្រទេសកម្ពុជាវិញ ក្នុងនោះប្រមាណ៦ម៉ឺននាក់ជាកុមារ និង​អ្នក​មាន​អាយុ​ចាប់ពី៤៥ឆ្នាំឡើងទៅ ចំនួន ២៥ម៉ឺននាក់។

អ្នកនាំពាក្យដដែលនេះ បានបន្តទៀតថា ដោយឡែក រហូតមកដល់ពេលនេះ ក៏​នៅ​តែ​មាន​ការ​វិល​ត្រឡប់​របស់​ប្រជាពលរដ្ឋខ្មែរមកពីថៃផងដែរ ដោយក្នុងមួយថ្ងៃមានចំនួនប្រមាណ២០០នាក់ ដើម្បី​មក​ធ្វើការងារនៅស្រុកកំណើតដើមវិញ ដោយសារការមើលឃើញរបស់ពួកគាត់ថា ប្រទេស​កម្ពុជា​មាន​ការងារសម្បូរបែបជាងមុន ជាក់ស្តែងមកដល់ពេលនេះការងារនៅសល់ប្រមាណជាង ៨ម៉ឺន​កន្លែង ដើម្បីផ្តល់ឱកាសការងារនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ លោកបន្តថា បន្ថែមពីនេះ ដោយសារកា​រ​មើល​ឃើញ​អំពីអត្ថ​ប្រយោជ​ន៍​ជាច្រើ​ន​ផ្សេង​ៗ​ទៀត​ក្រៅ​ពី​ប្រាក់​ឈ្នួល នៅពេលដែលធ្វើការនៅក្នុងប្រព័ន្ធនៅកម្ពុជា ពួកគាត់នឹងទទួល​បាន​របប​ផ្នែក​ថែទាំ​សុខ​ភាព ​របបហានិភ័យការងារ និងរបបប្រាក់សោធន (ប្រាក់រឺត្រែត) ជាដើម ដែលចំណុច​ទាំង​អស់​នេះ​នៅ​ក្រៅប្រទេសគឺមិនមាននោះទេ។

លោក ស៊ុន មេសា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសពលករមកពីថៃ ដែលមិន​ទាន់​មាន​ការងារ​ធ្វើ​អាចទៅចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១ និង​ទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខផងដែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពី​ព្រោះ​ថា ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និង​គ្រឹះ​ស្ថាន​អប់រំ​បណ្តុះបណ្តាលប្រមាណ១៥០ ដែលនឹងដាក់តាំងបង្ហាញអំពីឱកាសការងារចំនួនជាង ៣​ម៉ឺន​កន្លែង ជាពិសេសបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាស និងសម្ភាសន៍​ការងារ​ភ្លាមៗ​តែ​ម្តង​នៅក្នុងព្រឹត្តការណ៍នោះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        1
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm