រដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Takaichi ចេញដំណើរដោយមានការគាំទ្រខ្លាំង

2025/10/23 10:27:28 pm        229

នាយករដ្ឋមន្ត្រីជប៉ុនដែលទើបតែងតាំងថ្មី លោកស្រី Sanae Takaichi បានចាប់ផ្តើមអាណត្តិរបស់លោកស្រី ដោយមានការគាំទ្រខ្ពស់ ជាការបង្ហាញពីសុទិដ្ឋិនិយម ដែលថា លោកស្រីអាចបំពេញតាមការសន្យានានា ដែលរួមមានទាំងការទប់ទល់នឹងអតិផរណា និងការពង្រឹងសេដ្ឋកិច្ចផងដែរ។

លោកស្រី Takaichi បានសន្យាថា នឹងធ្វើការងារបន្ថែមទៀត សម្រាប់គ្រួសារដែលជួបលំបាក ដោយមានការចំណាយខ្ពស់ និងត្រូវបានគេស្គាល់ថា ជាអ្នកពង្រីកសារពើពន្ធនិយម។ រដ្ឋាភិបាលរបស់លោកស្រី ដែលលោកស្រីបានកោះប្រជុំកាលពីថ្ងៃទី២១ ខែតុលា កំពុងធ្វើការរួចហើយ ស្ដីពីកញ្ចប់សេដ្ឋកិច្ចដែលមានគោលបំណងសម្រាលបន្ទុកអតិផរណាលើគ្រួសារ និងក្រុមហ៊ុននានា។

បើយោងតាមការស្ទង់មតិដែលធ្វើឡើងនៅដើមសប្តាហ៍នេះដោយទីភ្នាក់ងារសារព័ត៌មាន Kyodo បានឲ្យដឹងថា ការគាំទ្រជាសាធារណៈ ចំពោះគណៈរដ្ឋមន្ត្រីរបស់លោកស្រី គឺ ៦៤,៤ភាគរយ។ អ្នកឆ្លើយតប ២៦,៦ភាគរយ បាននិយាយថា ហេតុផលដែលពួកគេគាំទ្ររដ្ឋាភិបាលនេះ គឺដោយសារតែពួកគេជឿទុកចិត្តលើលោកស្រី Takaichi ខណៈដែល ២២,៥ភាគរយ បានប្រាប់ថា ពួកគេមានក្តីសង្ឃឹមខ្ពស់ ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់លោកស្រី។ ចំណែកការស្ទង់មតិដាច់ដោយឡែកមួយដោយសារព័ត៌មាន Yomiuri បានបង្ហាញពីកម្រិតគាំទ្រ ៧១ភាគរយ។

កម្រិតនោះធ្វើឲ្យអត្រាការគាំទ្រលោកស្រី គឺខ្ពស់ជាងការស្ទង់មតិដំបូង សម្រាប់រដ្ឋាភិបាលអ្នកកាន់តំណែងមុនរបស់លោកស្រី គឺលោក Shigeru Ishiba និងលោក Fumio Kishida ដែលមានអត្រាគាំទ្រសាធារណៈ ៥០,៧ភាគរយ និង ៥៥,៧ភាគរយរៀងគ្នា នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Kyodo។ លទ្ធផលនេះក៏បង្ហាញផងដែរថា រហូតមកដល់ពេលនេះ ការជ្រើសរើសលោកស្រី Takaichi ជាមេដឹកនាំ បានទាក់ទាញអ្នកបោះឆ្នោតវ័យក្មេងប្រកបដោយជោគជ័យ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm