ប៉ូលិសសេដ្ឋកិច្ចខេត្តព្រះវិហារម្នាក់ ​និងមន្ដ្រីប៉េអិមមួយរូប ​រងការចោទប្រកាន់ថា​ នាំ​រថយន្ដ​ឆ្លងដែន ៤គ្រឿងទៅប្រទេសឡាវ

2022/02/08 04:29:21 pm        502

ព្រះវិហារ៖ វីដេអូបង្ហាញពីសកម្មភាពប៉ូលិសសេដ្ឋកិច្ចខេត្តព្រះវិហារម្នាក់ និងមន្ដ្រីប៉េអិមមួយរូប បានរងការចោទប្រកាន់ថា បានលួចនាំរថយន្ដឆ្លងដែន ៤គ្រឿង ទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់ស្រឡៅ១ ។

បើយោងតាមប្រភពពីសមត្ថកិច្ចមួយរូប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែ០២ ឆ្នាំ២០២២ នៅវេលាម៉ោង១០.៣៥នាទីយប់ មានឈ្មោះ រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ និង ឆាយ ជាមន្ដ្រីប៉េអិមប្រចាំទិសស្រុកសង្គមថ្មី និងស្រុកគូលែន បានលួចនាំរថយន្ដឆ្លងដែនចំនួន ៤គ្រឿង ទៅប្រទេសឡាវ ស្ថិតនៅចំណុចខ្ទមអ្នកតាកំពង់ស្រឡៅ១។

ពាក់ព័ន្ធព័ត៌មានចោទប្រកាន់លោក រស់ សុធី ជានាយការិយាល័យសេដ្ឋកិច្ចខេត្តព្រះវិហារ បាន​បញ្ជាក់​តាមប្រព័ន្ធតេឡេក្រាមថា​ មិនបានដឹងរឿងនេះទេ ហើយជួយស៊ើបឲ្យច្បាស់ប្រាប់​ឲ្យគាត់​ដឹងផង ​និងដឹកនាំកម្លាំងចុះបង្ក្រាប​សហការជាមួយកម្លាំង​គយផងដែរ។ចំណែកឈ្មោះ ឆាយ មន្ដ្រីប៉េអិម យើងមិនអាចសុំការបញ្ជាក់បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង។

ប្រភពមួយចំនួន បានលើកឡើងថា មានតួនាទីសុតតែជាសមត្ថកិច្ចផែនបង្ក្រាប​ទៅហើយ ចុះ​ឲ្យអ្នក​ណា​បង្ក្រាបអ្នកណា ? ​បើសមត្ថកិច្ចយកតួនាទីដែលថ្នាក់​លើផ្ដល់ឲ្យយកទៅរកស៊ីបទល្មើស​ទៅ​ហើយនោះ​។ ដូច្នេះសូមអំពាវនាវដល់ ​លោកឧត្តមសេនីយ៍ទោ សួស ​សុខដារ៉ា ស្នងការនគរ​បាល​ខេត្ដព្រះវិហារ ​មេត្ដាជួយពិនិត្យលើករណីនេះផង ដែលកូនចៅ​យក​តួនាទី​ទៅរកស៊ីនាំ​រថយន្ដ​ឆ្លងដែន​យ៉ាងដូច្នេះ៕

​លោកឧត្តមសេនីយ៍ទោ សួស ​សុខដារ៉ា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm