លោកTrump នឹងជួបលោក Xi នៅកូរ៉េខាងត្បូងថ្ងៃ៣០ខែតុលា ខណៈភាពតានតឹងពាណិជ្ជកម្ម

2025/10/24 04:24:05 pm        133

សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៣ តុលាថា ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងជួបប្រធានាធិបតីចិន Xi Jinping នៅសប្តាហ៍ក្រោយ ក្នុងប្រទេសកូរ៉េខាងត្បូង ដោយបញ្ជាក់ថា កិច្ចចរចាដែលរំពឹងទុកជាយូរមកហើយនឹងដំណើរការ ទោះបីជាមានភាពតានតឹងពាណិជ្ជកម្មនាពេលថ្មីៗនេះរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរលើពិភពលោកក៏ដោយ។  

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា លោក Trump នឹងចាកចេញទៅកាន់ប្រទេសម៉ាឡេស៊ីនៅយប់ថ្ងៃសុក្រនេះ បន្ទាប់មកឈប់សំចតនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ លោកនឹងជួបលោក Xi នៅថ្ងៃព្រហស្បតិ៍បន្ទាប់ ក្រោយថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ(CEO Summit)កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)នៅទីក្រុងBusan។

លោកស្រី Leavitt និយាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍៣០តុលា ម៉ោងក្នុងស្រុក លោកប្រធានាធិបតី Trump នឹងចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយប្រធានាធិបតីចិន Xi Jinping មុនពេលចាកចេញមកកាន់សហរដ្ឋអាមេរិកវិញ។  

កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពីមានភាពមិនច្បាស់លាស់ជាច្រើនសប្តាហ៍ជុំវិញថាតើជំនួបនោះនឹងធ្វើឡើងឬអត់។ ជម្លោះពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានផ្ទុះឡើងនៅដើមខែនេះ បន្ទាប់ពីប្រទេសចិនបានពង្រីកការទប់ស្កាត់ការនាំចេញលើរ៉ែកម្រ ដែលជំរុញឱ្យលោក Trump គំរាមដំឡើងពន្ធថ្មីជាការសងសឹក។

លោកក៏នឹងជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi នៅទីក្រុងតូក្យូ នៅថ្ងៃអង្គារ និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នៅថ្ងៃពុធ ផងដែរ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm