លោកTrump៖ ម្ចាស់ជំនួយឯកជន ផ្តល់ប្រាក់១៣០លានដុល្លារគ្រប់គ្រងការចំណាយផ្នែកយោធាក្នុងពេលមានការបិទរដ្ឋាភិបាល

2025/10/24 06:59:55 pm        51

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ម្ចាស់ជំនួយឯកជនដែលមានទ្រព្យច្រើន បានផ្តល់ប្រាក់ចំនួន១៣០លានដុល្លារដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរ៉ាប់រងការខ្វះខាតដែលអាចកើតមានសម្រាប់ប្រាក់ខែយោធាបណ្តាលមកពីការបិទរដ្ឋាភិបាលដែលកំពុងនៅបន្ត។

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន លោក Trump បានសរសើរដល់ម្ចាស់ជំនួយអ្នកមានទ្រព្យ ជាអ្នកស្នេហាជាតិ និងជា «មិត្តរបស់ខ្ញុំ» ប៉ុន្តែពុំបានបញ្ចេញឈ្មោះនោះទេ។

លោក Trump បាននិយាយថា «គាត់បានទូរស័ព្ទមកពួកយើងកាលពីថ្ងៃមុន និងបាននិយាយថា «ខ្ញុំសូមរួមចំណែកក្នុងការខ្វះខាតណាមួយដែលអ្នកមាន ដោយសារតែការបិទរដ្ឋាភិបាល ដោយសារតែខ្ញុំស្រឡាញ់យោធា និងស្រឡាញ់ប្រទេស»។ រដ្ឋបាលនេះ ប្រឈមនឹងសម្ពាធកាន់តែខ្លាំងដើម្បីធានាបានថាសមាជិកបម្រើសេវាក្នុងកាតព្វកិច្ចដ៏សកម្ម ទទួលបានប្រាក់បៀវត្សរ៍របស់ពួកគេ ទោះបីជាថវិកាជាប់គាំងក៏ដោយ។ កាលពីពេលមុន លោក Trump បានចុះហត្ថលេខាលើក្រឹត្យ ណែនាំឲ្យមន្ទីរបញ្ចកោណ រៀបចំមូលនិធិស្រាវជ្រាវដែលមិនប្រើ ដើម្បីគ្រប់គ្រងប្រាក់ខែ។

ប្រធានសភាលោក Mike Johnson បានហៅការផ្លាស់ប្តូរការផ្តល់មូលនិធិយោធានេះថាជា ការជួសជុលបណ្តោះអាសន្ន និងបានព្រមានថា កងទ័ពអាចនឹងខកខានប្រាក់ខែរបស់ពួកគេក្នុងពេលឆាប់ៗនេះ ប្រសិនបើសភាមិនអនុម័តដំណោះស្រាយថវិកា។ រដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ត្រូវបានបិទដោយផ្នែក ចាប់តាំងពីថ្ងៃទី១ ខែតុលា ខណៈសមាជិកសភានៅក្នុងសភានៅតែជាប់គាំងលើថវិកាថ្មី ដោយមានជម្លោះជុំវិញការឧបត្ថម្ភធនផ្នែកថែទាំសុខភាពជាចំណុចកណ្តាលនៃភាពជាប់គាំងនេះ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm