អ្នកជាពីជំងឺកូវីដដែលធ្លាប់ចាក់វ៉ាក់សាំងរួចហើយ អាចចាក់ដូសជំរុញបានចាប់ពី ៤ខែឡើងទៅ

2022/02/09 12:08:58 am        666

ក្រចេះ៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសជំរុញដល់អ្នកជាពីជំងឺកូវីដ-១៩ ធ្លាប់ចាក់ដូសទី២ ឫទី៣ គឺអាចចាក់ដូសជំរុញបាន ក្នុងរយៈពេល៤ខែឡើង បន្ទាប់ពីពួកគាត់ជាពីជំងឺកូវីដ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះកិច្ចចាក់​វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ​និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយក្រុមការងារពាក់ព័ន្ធមួយចំនួនទៀត​ នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ​ជូនពលរដ្ឋនៅមណ្ឌលសុខភាពមួយចំនួន ស្ថិតនៅខេត្តក្រចេះ។

បន្ទាប់ពីបញ្ចាប់ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ​លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន និងឯកឧត្តម​អភិបាលខេត្ត ​បានបន្តពិភាក្សាការងារមួយចំនួនពាក់ព័ន្ធ នឹងដំណើរការចាក់វ៉ាក់សាំងកូវីដ ជាពិសេសការ​ជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញទី៣។ ការពិភាក្សានេះ ធ្វើនៅ​សាលាខេត្តក្រចេះ ​ដែលមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួនផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត ​បានណែនាំដល់អាជ្ញាធរនៅខេត្តក្រចេះ សហការ​ជាមួយមន្រ្តីសុខាភិបាល ​ដើម្បីជំរុញដល់ពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងកូវីដ ជា​ពិសេសដូសជំរុស ដើម្បីបង្កើនអង់ទីគ័រ ​ទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ​បំប្លែងថ្មី អូមីក្រុង។ ក្រៅពីនេះលោកជំទាវ បានលើកថា អ្នកជាពីជំងឺកូវីដ-១៩ ​ដែលធ្លាប់ចាក់វ៉ាក់សាំងដូសទី២ ឫទី៣ អាចទៅចាក់វ៉ាក់សាំងដូសជំរុញ ​បានក្នុងរយៈពេល៤ឡើង ​គិតរាប់ចាប់ពីពេលពួកគាត់ជាពីជំងឺកូវីដ-១៩។

បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងបានជាង​ ៤៣លានដូស រាប់បញ្ជូល​ទាំងការបញ្ជាទិញពីមិត្តចិន ជំនួយ​ពីយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។

សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងកូវីដ ​អាចទៅទទួលការចាក់វ៉ាក់សាំងបានចាប់ពីដូសទី១ ដល់ទី៤ ​នៅមន្ទីរសុខាភិបាលសាធារណៈ​ ក្នុងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់​ទៅ​ជាមួយកាត់ចាក់វ៉ាក់សាំង ​អត្តសញ្ញាណប័ណ្ណ ​និងឯកសារពាក់ព័ន្ធផ្សេងៗ មួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm