តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខកងនគរបាល និងកងរាជអាវុធហត្ថ នៅស្រុកអូរជ្រៅ

2025/10/24 02:49:39 pm        1.7 K

ឯកឧត្តម ខេង ស៊ុម តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង ឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា បានអញ្ជើញចុះសួរសុខទុក្ខកងនគរបាល និងកងរាជអាវុធហត្ថដែលប្រចាំការ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខេង ស៊ុម បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំង អស់គ្នាបន្តជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សាសុខសន្តិភាព និងការពារបូរណភាពដែនដី។

ឯកឧត្តម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់គ្នាគឺជាកម្លាំងមួយដ៏កក់ក្ដៅពោរពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងបងប្អូនកងកម្លាំងប្រដាប់អាវុធដែលជាខឿនការពារជាតិមាតុភូមិយើង។

ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភទឹកបរិសុទ្ធ និងថវិកាមួយចំនួនជូនដល់កងកម្លាំងប្រដាប់អាវុធ និងការផ្ដាំផ្ញើសួរ សុខទុក្ខពី សម្ដេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងឈរជើងរស់នៅទីនោះដោយសេចក្ដីនឹករលឹកបំផុត និងសូមមេត្តាអត់ធ្មត់រង់ចាំការរកដំណោះស្រាយដោយសន្តិវិធីជូនចំពោះបងប្អូនដែលកំពុងរងផលប៉ះពាល់ពីការឈ្លានពានរបស់កងទ័ពសៀមមកលើតំបន់ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផងដែរ៕

អត្ថបទដែលទាក់ទង

កម្ពុជាចាប់ផ្តើមសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញ
2025/10/26 09:40:24 pm        1
កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
2025/10/26 07:54:05 pm        1
អតីតយុទ្ធជនពិការមួយគ្រួសារ នៅខេត្តកំពង់ធំទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោ ហ៊ុន សែន
2025/10/26 02:20:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាចាប់ផ្តើមសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ ចេញពីតំបន់ជម្លោះនៅព្រំដែន ត្រឡប់ទៅមូលដ្ឋានដើមវិញ

2025/10/26 09:40:24 pm
​កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
2025/10/26 07:54:05 pm
​លោក Trump បានប្រាប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ថា សហរដ្ឋអាមេរិក តែងនៅជាមួយនិច្ច
2025/10/26 04:18:32 pm
​នាយករដ្ឋមន្ត្រីជប៉ុន៖ការពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកជាអាទិភាពកំពូលក្រោយសន្ទនាតាមទូរស័ព្ទជាមួយលោកTrump
2025/10/26 03:45:54 pm
​ពលរដ្ឋឥណ្ឌា ព្រួយបារម្ភពីសុខភាពកូនចៅ ខណៈខ្យល់ពុលគ្របដណ្ដប់លើរដ្ឋធានី Delhi
2025/10/26 02:53:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/25 06:15:35 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/25 01:01:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/26 04:30:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am