ពិធីសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ និងតួសំដែងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

2022/02/09 12:44:19 am        333

ភ្នំពេញ ៖ នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ចើញជួបសំណេះសំណាលជាមួយក្រុមការងារ និងតួសម្តែងខ្សែភាពយន្តរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ។ នេះជាការជួបសំណេះសំណាលលើទី២ បន្ទាប់ពីការ ប្រារព្ធពិធីក្រុងពាលី និងជួបសំណេះសំណាល កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ កន្លងទៅ ដើម្បីធ្វើ ការបញ្ជាក់ដោយបំពេញបន្ថែមអំពីខ្លឹមសារ និងទិដ្ឋភាពទាំងឡាយនៃទំនាក់ទំនងក្នុងផ្ទៃរឿងនេះ ទាំងមូល។

ខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលគ្រោងផលិតភាពជាយន្តភាគ ចំនួន៤៤ភាគ ត្រូវបានពង្រីកនូវសេណារីយូបន្ថែម ដោយកើនឡើងដល់ ៥២ភាគ ដោយសារ ត្រូវបញ្ជូលនូវតួអង្គប្រវត្តិសាស្រ្តមួយចំនួន និងឈុតឆាកថ្មីៗបន្ថែមខ្លះទៀត ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឲ្យអត្ថបទភាព យន្តនេះកាន់តែមានខ្លឹមសារជាងមុន។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ុយ វាសនា អ្នកដឹកនាំ រឿង និងជាអនុប្រធានគណៈកម្មការផលិត។  ភាពយឺតយ៉ាវនៃការថត ដែលគ្រោងអនុវត្តក្នុងខែមករា ដោយសា ទី១ បណ្តាមកពីបញ្ហាជំងឺកូវីដ១៩ និងទី២ គឺពាក់ព័ន្ធទៅនិងតួអង្គប្រវត្តិសាស្រ្តខ្លះ ដែលត្រូវបំពេញបន្ថែម និងសម្ភារៈមួយចំនួនត្រូវស្វែងរក។

លោក ហ៊ុយ វាសនា បានបញ្ជាក់ថា ការងារផលិតថតភាពយន្តភាគ នឹងចាប់ផ្តើមដំណើរការរបស់ខ្លួន នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២តទៅ ដោយក្រុមការងារ និងសិល្បៈករ សិល្បៈការិនីទាំងអស់ បានរួមគំនិតគ្នា ជាធ្លុងមួយ ដើម្បីផលិតខ្សែភាពយន្តភាគប្រវត្តិសាស្រ្តមួយនេះ គោរពជូនសម្តេចទាំងទ្វេឲ្យបានសម្រេចជោគជ័យ ១០០ភាគរយ។

ថ្លែងទៅកាន់ក្រុមការងារ និងតួសំដែងទាំងអស់ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យខិតខំស្វែង យល់ សិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជំរៅ ទាក់ទិនទៅនឹងអ្វីដែលកើតមាននៅក្នុងដំណើររឿងដែលជា ប្រវត្តិសាស្រ្ត និងជីវិតពិតរបស់សម្តេច ដោយត្រូវច្បាស់លាស់ទាំងស្ថានភាពជាក់ស្តែង ក្នុងដំណាក់ កាលនីមូយៗ រួមទាំងពេលវេលា ទីកន្លែង និងពិសេសផ្អែកលើភស្តុតាងជាក់ស្តែងមួយចំនួន ។

សម្តេចតេជោ ហ៊ុន សែន បានយកឪកាសនេះ រម្លឹកនូវប្រវត្តិពិត និងចំនុចសំខាន់ៗនៃដំណើរជីវិត ដែលសម្តេចបានឆ្លងកាត់ចាប់ពីក្មេងវ័យ រហូតដល់យុវវ័យ និងរៀបរាប់ពីអ្វីដែលសម្តេចទាំងទ្វេ បាន ហែលឆ្លងជាមួយនឹងដំណើរដ៏សែនកម្សត់វេទនា ខ្លោចផ្សារ ស្ទើរពិពណ៌នាពុំបាន ដើម្បីឲ្យអ្នកដឹកនាំ និងតួអង្គនីមួយៗបានយល់ដឹងបន្ថែម ហើយរៀបចំបានល្អត្រឹមត្រូវទៅតាមបច្ចេកទេសថត និង សម្តែង។

នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជូនពរដល់ក្រុមការងារ ក៏ដូចជាតួសំដែងសិល្បៈករ សិល្បៈការនីទាំងអស់ ទទួលបានជោគជ័យក្នុងការថតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចប់សព្វគ្រប់ទៅតាមពេលវេលាដែលបានគ្រោងទុក។

សូមបញ្ជាក់ថា ៖ ចំពោះការចំណាយលើការផលិត ខ្សែភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី នេះ គឺបានទទួលនូវការឧបត្ថម្ភថវិកាពីបណ្តាសប្បុរសជននានា ដែលបង្ហាញនូវ ការតបស្នងចំពោះគុណតម្លៃដ៏ធំធេងពុំអាចកាត់ថ្លៃបាន ក្នុងអតីតកាល នោះគឺការហ៊ានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេសឈានមក រកការរីកចំរើននាពេលបច្ចុប្បន្ន។ ចំណែកសម្ភារៈបច្ចេកទេសបម្រើដល់ការផលិតគឺ ឧបត្ថម្ភគាំទ្រ ដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ខណៈ ដែលភាពយន្តខ្នាតធំមួយនេះក៏នឹងត្រូវចាក់ ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍បាយ័ន បន្ទាប់ពីបញ្ចប់ ការផលិតរួចរាល់ជាស្ថាពរ៕អត្ថបទ ៖ រក្សា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm