យន្តហោះយោធារុស្ស៊ី ២គ្រឿង ចូលក្នុងដែនអាកាសរបស់ប្រទេសសមាជិកអង្គការណាតូមួយភ្លែត

2025/10/24 11:26:16 pm        95

យោធារបស់លីទុយអានី បានឲ្យដឹងថា យន្តហោះយោធារុស្ស៊ី ២គ្រឿង បានចូលដែនអាកាសរបស់លីទុយអានី ដែលជាប្រទេសសមាជិកអង្គការណាតូ (NATO) កាលពីថ្ងៃព្រហស្បតិ៍ (២៣ ខែតុលា) រយៈពេលប្រហែល ១៨វិនាទី។

យោធាបានបញ្ជាក់ថា យន្តហោះ ២គ្រឿង ដែលជាយន្តហោះចម្បាំង Su-30 និងយន្តហោះផ្ទុកប្រេង Il-78 អាចស្ថិតនៅក្នុងបេសកកម្មហ្វឹកហ្វឺនចាក់ប្រេង នៅពេលដែលពួកគេបានហោះក្នុងចម្ងាយ ៧០០ម៉ែត្រចូលទៅក្នុងប្រទេសលីទុយអានី ពីតំបន់ Kaliningrad នៅវេលាម៉ោងប្រហែល ១៥:០០ ម៉ោងសកល។

នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Inga Ruginiene បានលើកឡើងនៅលើបណ្ដាញសង្គម Facebook ថា៖ «ឧប្បត្តិហេតុនេះ បង្ហាញជាថ្មីម្តងទៀតថា រុស្ស៊ីកំពុងមាននូវទង្វើ ដូចជារដ្ឋភេរវករ មិនគោរពច្បាប់អន្តរជាតិ និងសន្តិសុខនៃបណ្ដាប្រទេសជិតខាង»។

លោកស្រីបានបន្ថែមថា៖ «ប្រទេសលីទុយអានីមានសុវត្ថិភាព។ រួមគ្នាជាមួយសម្ព័ន្ធមិត្តរបស់យើង យើងមើលថែ ហើយនឹងការពារគ្រប់សង់ទីម៉ែត្រនៃប្រទេសរបស់យើង»។

យោធាបានឲ្យដឹងទៀតថា យន្តហោះចម្បាំង Eurofighter Typhoon របស់អេស្ប៉ាញ មកពីនគរបាលអាកាសបាល់ទិកអង្គការណាតូ (NATO Baltic Air Police) ត្រូវបានដាក់ពង្រាយយ៉ាងប្រញាប់ប្រញាល់ ជាការឆ្លើយតប និងកំពុងល្បាតក្នុងតំបន់នេះ។

គួរដឹងថា កាលពីថ្ងៃទី១៩ ខែកញ្ញា យន្តហោះយោធារុស្ស៊ី ៣គ្រឿង បានបំពានចូលដែនអាកាសរបស់អេស្តូនីរយៈពេល ១២នាទី។ អង្គការណាតូបានប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង និងអមដំណើរយន្តហោះរបស់រុស្ស៊ីទាំង ៣គ្រឿងនោះឲ្យចេញពីដែនអាកាសលីទុយអានី។ យ៉ាងណាក្ដី រុស្ស៊ីបានបដិសេធថា យន្តហោះរបស់ខ្លួនមិនបានរំលោភចូលតាមការចោទប្រកាន់នោះឡើយ ដោយបញ្ជាក់ថា ទីក្រុង Tallinn គ្មានភស្តុតាងគាំទ្រដល់ការអះអាងរបស់ខ្លួនឡើយ ហើយកំពុងប្រឹងប្រែងធ្វើឲ្យភាពតានតឹងលោកខាងកើត-លោកខាងលិចកាន់តែឡើងកម្ដៅខ្លាំងទៅៗ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm