រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio បានជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅទីក្រុងហ្សេរុយសាឡឹម ដើម្បីបន្តត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពហ្កាហ្សា ។
ដំណើរទស្សនកិច្ចរបស់លោក Rubio បានកើតមានឡើង ស្របពេលសំណើច្បាប់ដាក់ជាច្បាប់អ៊ីស្រាអែលបញ្ចូលតំបន់វ៉េសប៊ែងជាឧបសម្ព័ន្ធរបស់ខ្លួន គឺជាដែនដីមួយដែលប៉ាឡេស្ទីនចង់បានជារដ្ឋេឯករាជនាពេលអនាគតរបស់ខ្លួននោះ ទទួលបានការឯកភាពដំបូងពីក្រុមតំណាងរាស្រ្តអ៊ីស្រាអែលកាលពីថ្ងៃពុធ ។

លោក Rubio និយាយថា ចំណាត់ការរបស់សភាអ៊ីស្រាអែលឆ្ពោះទៅរកការដាក់បញ្ចូលតំបន់វ៉េសប៊ែងជាឧបសម្ព័ន្ធរបស់ខ្លួន អាចធ្វើឲ្យគ្រោះថ្នាក់ដល់ផែនការរបស់លោក Trump ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្កាហ្សា ដែលបង្កឲ្យមានបទឈប់បាញដ៏រង្គោះរង្គើរមកទល់នឹងពេលនេះ ។
ដំណើរទស្សនកិច្ចរបស់លោក Rubio ទៅកាន់ប្រទេសអ៊ីស្រាអែលដែលត្រូវបានប្រកាសដោយក្រសួងការបរទេសអាមេរិកកាលពីថ្ងៃពុធនេះដែរ គឺជាដំណើរទស្សនកិច្ចចុងក្រោយគេដោយមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ដែលព្យាយាមធ្វើឲ្យរស់រានឡើងវិញបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស ៕
