យានដ្រូនរបស់កងកម្លាំង RSF មានគោលដៅទីក្រុង Khartoum ប្រទេសស៊ូដង់ នៅថ្ងៃទី ៤ជាប់ៗគ្នា

2025/10/25 12:11:44 am        56

កងកម្លាំងគាំទ្ររហ័ស(RSF)មានគោលដៅលើរដ្ឋធានី Khartoum ប្រទេសស៊ូដង់ និងអាកាសយានដ្ឋានសំខាន់របស់ពួកគេ ដោយប្រើប្រាស់យានដ្រូន សម្រាប់រយៈពេល ៤ថ្ងៃជាប់ៗគ្នា ខណៈពេលដែលកងកម្លាំងប្រដាប់អាវុធស៊ូដង់ ព្យាយាមចាប់ផ្តើមឡើងវិញប្រតិបត្តិការផ្លូវអាកាស ក្រោយដណ្តើមបានការគ្រប់គ្រងទីក្រុងមួយនេះ កាលពីរយៈពេលជាច្រើនខែមុន ។

ប្រជាពលរដ្ឋរស់នៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុង Khartoum និយាយប្រាប់កាសែត Al Jazeera ថា យានដ្រូន និងមីស៊ីលបាញ់ពីដីទៅលើអាកាស ត្រូវបានឮពីលើរដ្ឋធានី Khartoum នៅព្រឹកថ្ងៃសុក្រនេះ មុនពេលវាផ្ទុះយ៉ាងខ្លាំង ។

គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើ អាកាសយានដ្ឋានសំខាន់របស់រដ្ឋធានីមួយនេះ រងការវាយប្រហារដោយជោគជ័យឬយ៉ាងណានោះទេ ហើយនិងទំហំនៃការខូចខាតរបស់វា ។

ការវាយប្រហារនេះដែរ គឺជាថ្ងៃទី ៤នៃការវាយប្រហារជាបន្តបន្ទាប់ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ រយៈពេល ១ថ្ងៃ មុនពេលអាកាសយានដ្ឋានគ្រោងនឹងប្រតិបត្តិការឡើងវិញ ក្រោយរយៈពេលជាង ២ឆ្នាំនៃសង្រ្គាម ។

យន្តហោះ ១គ្រឿងប្រតិបត្តិការដោយក្រុមហ៊ុនក្នុងស្រុក Badr Airlines បានចុះចតកាលពីថ្ងៃពុធ មុនពេលមន្រ្តីអាកាសយានដ្ឋានដែលសុំមិនបញ្ចេញឈ្មោះនិយាយថា ការបើកអាកាសយានដ្ឋានឡើងវិញ ត្រូវបានផ្អាក រហូតដល់មានការជួនដំណឹងបន្ថែមទៀត ដោយសារការវាយប្រហារកាលពីពេលថ្មីៗនេះ ។

សូមបញ្ជាក់ថា សង្រ្គាមដែលបានផ្ទុះកាលពីខែមេសា ឆ្នាំ ២០២៣បានសម្លាប់មនុស្សរាប់ម៉ឺននាក់ មនុស្សប្រហែល ១២លាននាក់ ជម្លៀសខ្លួន ហើយនិងធ្វើឲ្យ ៣០លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសជួបវិបត្តិមនុស្សធម៌ធំបំផុតនៅលើពិភពលោក ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm