បណ្ដាសារព័ត៌មាន៖ មនុស្ស ១៤នាក់យ៉ាងតិចស្លាប់ ខណៈទូកជនអន្តោប្រវេសន៍លិច នៅម្ដុំទួរគី

2025/10/25 01:27:31 am        56

ការិយាល័យអភិបាលក្រុង បានឲ្យដឹងនៅថ្ងៃសុក្រ (ទី២៤ ខែតុលា) នេះថា ជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ១៤នាក់ បានបាត់បង់ជីវិត នៅពេលដែលទូកពោងដឹកពួកគេ បានក្រឡាប់លិច ក្នុងសមុទ្រ Aegean នៅម្ដុំរមណីយដ្ឋាន Bodrum របស់ប្រទេសទួរគី ដោយបានបង្កើនចំនួនអ្នកស្លាប់ដែលរាយការណ៍នៅមុននេះ ៧នាក់។

ដោយដកស្រង់សម្ដីរបស់អ្នកនៅរស់រានមានជីវិតម្នាក់ ក្នុងចំណោម ២នាក់ដែលបាននិយាយថា មានមនុស្ស ១៨នាក់ជិះនៅលើទូកនោះ នៅពេលដែលក្រឡាប់លិច ការិយាល័យអភិបាលក្រុង Mugla បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «សាកសពជនអន្តោប្រវេសន៍ខុសច្បាប់ ១៤នាក់ ត្រូវបានរកឃើញ និងស្រង់ឡើង»។ ចំណែកជោគវាសនារបស់មនុស្ស ២នាក់ផ្សេងទៀត មិនដឹងយ៉ាងណានោះទេ។

រមណីយដ្ឋាន Bodrum គឺនៅជិតបណ្ដុំកោះរបស់ក្រិក ដូចជាកោះ Kos ជាដើម ជាទីទាក់ទាញជនអន្តោប្រវេសន៍ ដែលសង្ឃឹមថា នឹងបានទៅដល់ប្រទេសតំបន់អឺរ៉ុប។ មានការបាត់បង់ជីវិតយ៉ាងច្រើន អំឡុងការធ្វើដំណើរដ៏គ្រោះថ្នាក់ទៅកាន់ប្រទេសក្រិក។

អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ប្រហែល ១.៤០០នាក់ បានស្លាប់ រហូតមកដល់ពេលនេះ ពេលព្យាយាមធ្វើដំណើរឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ដើម្បីបានទៅដល់អឺរ៉ុប៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm