ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំលើកដំបូងរបស់ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍

2025/10/25 01:54:02 am        133

នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ វង គន្ធារី ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ និង លោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានប្រតិបត្តិសសមាគម បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំលើកដំបូងរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំលើកដំបូងនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវអនុប្រធាន សមាជិកាកិត្តិយស ព្រមទាំង លោកជំទាវអនុប្រធាន សមាជិក សមាជិកានៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនរូបទៀត ។

ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវ វង គន្ធារី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ សមាជិក សមាជិកាសមាគមទាំងអស់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើសមាគម ព្រមទាំងបានសម្ដែងនូវការពេញចិត្តប្រកបដោយមោទនភាពក្រៃលែងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ និងផ្ដល់ឱកាសជូនបងប្អូននារីទាំងអស់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន រុងរឿង ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោកជំទាវប្រធានកិត្តិយស បានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចាប់កំណើតឡើងក្នុងពេលដែលប្រទេសជាតិជួបប្រទះនូវគ្រោះអាសន្នដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។ ក្នុងកាលៈទេសៈនោះ បងប្អូននារីគ្រប់ស្រទាប់វណ្ណៈ បានរួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជម្នះជាជាប្រវត្តិសាស្ត្រ៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាគ្រប់រូប។ 

លោកជំទាវ បានមានប្រសាសន៍បន្ដថា សមាគមនារីកម្ពុជា នៅរក្សាបាននូវការដឹកនាំ ភាពឯករាជ្យ ពង្រឹងចិញ្ចឹមចលនារបស់ខ្លួន និងសហការជាមួយដៃគូអភិវឌ្ឍន៍ ដោយប្រកាន់ភ្ជាប់នូវឆន្ទៈ ទស្សនៈ និងគាំទ្រយ៉ាងមុតមាំនូវការអនុវត្តកម្មវិធីនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាននាំមកសន្ដិភាព និងស្ថិរភាពនយោបាយ និងបានធ្វើស្ថានភាព តួនាទីរបស់ស្ដ្រីកាន់តែប្រសើរឡើង និងការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់ លោកជំទាវ ក៏បានផ្តល់អនុប្រសាសន៍ដល់លោកជំទាវ សមាជិក សមាជិកាទាំងអស់ ឱ្យយកការលទ្ធផលដែលសម្រេចក្នុងអង្គប្រជុំទៅអនុវត្តឱ្យសម្រេចបានលទ្ធផលជាវិជ្ជមាន ដោយមានកិច្ចសហការជាមួយក្រុមការងារនានា ដើម្បីជួយដល់បងប្អូននារី សកម្មភាពជួយស្ដ្រី និងកុមារី ដោយស្មារតីសាមគ្គីភាព និងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm